ព្រះត្រៃបិដក ភាគ ០៥
មានសេចក្តីប្រាថ្នាតិច។បេ។ ពួកភិក្ខុនីទាំងនោះក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកភិក្ខុនី មិនសមបើនឹងធ្វើនូវកិរិយាទះនូវផ្ទៃនៃអង្គជាតសោះ។បេ។ ព្រះអង្គទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថាពួកភិក្ខុនីធ្វើនូវកិរិយាទះនូវផ្ទៃនៃអង្គជាត ពិតមែនឬ។ ភិក្ខុទាំងឡាយក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគ ទ្រង់តិះដៀលថា ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុនី មិនសមបើនឹងធ្វើនូវកិរិយាទះនូវផ្ទៃនៃអង្គជាតទេ ម្នាលភិក្ខុទាំងឡាយ អំពើនេះ មិនមែននាំឲ្យជ្រះថ្លាដល់ពួកជន ដែលមិនទាន់ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុនី ចូរសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា អាបត្តិបាចិត្តិយមានដល់ភិក្ខុនី ព្រោះកិរិយាទះនូវផ្ទៃនៃអង្គជាត។
[១៥៨] ដែលហៅថា ទះនូវផ្ទៃនៃអង្គជាត គឺភិក្ខុនីត្រេកអរនូវសម្ផស្ស ហើយឲ្យនូវប្រហារវាយក្នុងអវយវជាទីបន្ទោបង់ទឹកមូត្ត ដោយហោចទៅ សូម្បីតែប្រហារដោយស្លឹកឧប្បល ក៏ត្រូវអាបត្តិបាចិត្តិយ។
[១៥៩] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៣យ៉ាង) គឺភិក្ខុនីវាយអង្គជាត ព្រោះហេតុតែមានអាពាធ១ ភិក្ខុនីឆ្កួត១ ភិក្ខុនីជាខាងដើមបញ្ញត្តិ១។
ID: 636791194051326876
ទៅកាន់ទំព័រ៖