ព្រះត្រៃបិដក ភាគ ០៥

ល​សុ​ណ​វគ្គ​ ​សិក្ខាបទ​ទី៤​


 [​១៦០​]​ ​សម័យ​នោះ​ ​ព្រះពុទ្ធ​ជា​ម្ចាស់​ដ៏​មាន​ព្រះ​ភាគ​ ​គង់នៅ​វត្ត​ជេតវន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ទៀប​ក្រុង​សាវត្ថី​។​ ​គ្រានោះ​ឯង​ ​មាន​ស្រី​ព្រះ​ស្នំ​របស់​ស្តេច​ពីដើម​ ​បួស​ក្នុង​សំណាក់​ពួក​ភិក្ខុនី​ទាំងឡាយ​។​ ​ភិក្ខុនី​មួយ​រូប​ទៀត​ ​មាន​សេចក្តី​អផ្សុក​មក​បៀតបៀន​ ​ក៏​ចូល​ទៅ​រក​ភិក្ខុនី​នោះ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​បាន​និយាយ​ពាក្យ​នេះ​នឹង​ភិក្ខុនី​នោះ​ថា​ ​បពិត្រ​លោកម្ចាស់​ ​ស្តេច​យូរ​ៗ​ទើប​ទ្រង់​ធ្វើ​សន្ថវៈ​នឹង​លោក​ម្តង​ ​តើ​លោក​អាច​កែកុន​បណ្តោះអាសន្ន​ដូចម្តេច​ទៅ​។​ ​ភិក្ខុនី​នោះ​ប្រាប់​ថា​ ​បពិត្រ​លោកម្ចាស់​ ​ខ្ញុំ​អាច​កែកុន​ដោយ​ដងបង្ហួរ​មាន​សណ្ឋាន​រលីង​ ​ធ្វើ​ពី​អាចម៍ល័ក្ត​។​ ​ភិក្ខុនី​ដែល​អផ្សុក​សួរ​ថា​ ​បពិត្រ​លោកម្ចាស់​ ​ដងបង្ហួរ​មាន​សណ្ឋាន​រលីង​ ​ធ្វើ​ពី​អាចម៍ល័ក្ត​នោះ​ ​តើ​ដូចម្តេច​។​ ​ទើប​ភិក្ខុនី​នោះ​ប្រាប់​ដងបង្ហួរ​មាន​សណ្ឋាន​រលីង​ ​ធ្វើ​ពី​អាចម៍ល័ក្ត​ដល់​ភិក្ខុនី​នោះ​។​ ​កាលនោះ​ ​ភិក្ខុនី​នោះ​កាន់​យក​ដងបង្ហួរ​មាន​សណ្ឋាន​រលីង​ ​ធ្វើ​ពី​អាចម៍ល័ក្ត​ ​ហើយ​ភ្លេច​លាង​ទឹក​ ​ក៏​ចោល​ទៅ​ក្នុង​ទី​គួរ​មួយ​។​ ​ពួក​ភិក្ខុនី​ឃើញ​រុយ​ទាំងឡាយ​រោម​ដងបង្ហួរ​ដូច្នោះ​ ​ក៏​សួរ​យ៉ាងនេះ​ថា​ ​កម្ម​នេះ​ជា​កម្ម​របស់​អ្នកណា​។​ ​ភិក្ខុនី​នោះ​ពោល​ថា​ ​កម្ម​នេះ​ជា​កម្ម​របស់ខ្ញុំ​។​ ​ពួក​ភិក្ខុនី​ណា​មាន​សេចក្តី​ប្រាថ្នា​តិច​។​បេ​។​ ​ពួក​ភិក្ខុនី​នោះ​ ​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ភិក្ខុនី​ ​មិនសមបើ​នឹង​កាន់​យក​
ថយ | ទំព័រទី ១៦១ | បន្ទាប់
ID: 636791194519783670
ទៅកាន់ទំព័រ៖