ព្រះត្រៃបិដក ភាគ ០៥

ថា​ដូច្នោះ​ហើយ​ ​ក៏​បោះ​សៀន​ទឹក​ទៅលើ​ក្បាល​ភិក្ខុ​នោះ​ ​ហើយ​វាយ​នឹង​ផ្លិត​ថែមទៀត​។​ ​ពួក​ភិក្ខុនី​ណា​មាន​សេចក្តី​ប្រាថ្នា​តិច​។​បេ​។​ ​ពួក​ភិក្ខុនី​នោះ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ភិក្ខុនី​មិនសមបើ​នឹង​វាយ​ភិក្ខុ​សោះ​។​បេ​។​ ​ព្រះអង្គ​ត្រាស់​សួរ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឮថា​ ​ភិក្ខុនី​វាយ​ភិក្ខុ​ ​ពិតមែន​ឬ​។​ ​ពួក​ភិក្ខុ​ក្រាបទូល​ថា​ ​បពិត្រ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ពិតមែន​។​ ​ព្រះពុទ្ធ​ជា​ម្ចាស់​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​តិះដៀល​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុនី​មិនសមបើ​នឹង​វាយ​ភិក្ខុ​ទេ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អំពើ​នេះ​ ​មិនមែន​នាំឲ្យ​ជ្រះថ្លា​ដល់​ពួក​ជន​ដែល​មិនទាន់​ជ្រះថ្លា​ទេ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​ភិក្ខុនី​ ​ចូរ​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុនី​ណាមួយ​ ​កាល​ភិក្ខុ​កំពុង​ឆាន់​ ​ទៅ​បម្រើ​ដោយ​ទឹក​ក្តី​ ​ដោយ​ផ្លិត​ក្តី​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​
 [​១៦៩​]​ ​ត្រង់​ពាក្យ​ថា​ ​ភិក្ខុនី​ណាមួយ​ ​បាន​អធិប្បាយ​ក្នុង​បារាជិក​ទី១រួចហើយ​។​ ​ពាក្យ​ថា​ ​ភិក្ខុ​ ​សេចក្តី​ថា​ ​បុរស​ដែល​បាន​ឧបសម្បទា​ហើយ​។​ ​ពាក្យ​ថា​ ​កាល​កំពុង​ឆាន់​ ​សេចក្តី​ថា​ ​កំពុង​ឆាន់​ភោជន​ទាំង៥យ៉ាង​ ​ភោជន​ណាមួយ​។​ ​ដែល​ហៅថា​ ​ទឹក​ ​បាន​ដល់​ទឹក​ ​
ថយ | ទំព័រទី ១៦៧ | បន្ទាប់
ID: 636791196725139809
ទៅកាន់ទំព័រ៖