ព្រះត្រៃបិដក ភាគ ០៥

គឺ​បុគ្គល​គប្បី​ផឹក​ណាមួយ​។​ ​ដែល​ហៅថា​ ​ផ្លិត​ ​បាន​ដល់​វត្ថុ​សម្រាប់​បក់​ណាមួយ​។​ ​ពាក្យ​ថា​ ​បម្រើ​ ​សេចក្តី​ថា​ ​ភិក្ខុនី​ស្ថិតនៅ​ក្នុង​ហត្ថបាស​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​
 [​១៧០​]​ ​ឧបសម្បន្ន​ ​ភិក្ខុនី​សំគាល់​ថា​ឧបសម្បន្ន​មែន​ ​ហើយ​បម្រើ​ដោយ​ទឹកផឹក​ក្តី​ ​ដោយ​ផ្លិត​ក្តី​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​ឧបសម្បន្ន​ ​ភិក្ខុនី​មាន​សេចក្តី​សង្ស័យ​ ​ហើយ​បម្រើ​ដោយ​ទឹកផឹក​ក្តី​ ​ដោយ​ផ្លិត​ក្តី​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​ឧបសម្បន្ន​ ​ភិក្ខុនី​សំគាល់​ថា​អនុបសម្បន្ន​វិញ​ ​ហើយ​បម្រើ​ដោយ​ទឹកផឹក​ក្តី​ ​ដោយ​ផ្លិត​ក្តី​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​ភិក្ខុនី​លះបង់​ហត្ថបាស​ ​ហើយ​បំរើ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​កាល​ភិក្ខុ​កំពុង​ទំពាស៊ី​ខាទនីយ​ ​ភិក្ខុនី​បម្រើ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ភិក្ខុនី​បម្រើ​បុរស​ជា​អនុបសម្បន្ន​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​អនុបសម្បន្ន​ ​ភិក្ខុនី​សំគាល់​ថា​ឧបសម្បន្ន​វិញ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​អនុបសម្បន្ន​ ​ភិក្ខុនី​មាន​សេចក្តី​សង្ស័យ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​អនុបសម្បន្ន​ ​ភិក្ខុនី​សំគាល់​ថា​អនុបសម្បន្ន​មែន​ ​ត្រូវអាបត្តិ​ទុក្កដ​។​
 [​១៧១​]​ ​វារៈ​ដែល​មិន​ត្រូវអាបត្តិ​ ​(​ក្នុង​សិក្ខាបទ​នេះ​មាន៥យ៉ាង​)​ ​គឺ​(​ភិក្ខុនី​ប្រគេន​វត្ថុ​មាន​ទឹកជា​ដើម​)​ ​ដល់​ភិក្ខុ​ដោយដៃ​ខ្លួនឯង១​ ​ភិក្ខុនី​ឲ្យ​គេ​ប្រគេន​ដល់​ភិក្ខុ១​ ​ភិក្ខុនី​បង្គាប់​អនុបសម្បន្ន១​ ​ភិក្ខុនី​ឆ្កួត១​ ​ភិក្ខុនី​ជា​ខាងដើម​បញ្ញត្តិ១​។​
ថយ | ទំព័រទី ១៦៨ | បន្ទាប់
ID: 636791197082690260
ទៅកាន់ទំព័រ៖