ព្រះត្រៃបិដក ភាគ ០៥

សូម​ឯង​ក្តី​ ​ឲ្យ​គេ​សូម​ក្តី​ ​កិន​ឯង​ក្តី​ ​ឲ្យ​គេ​កិន​ក្តី​ ​បុក​ឯង​ក្តី​ ​ឲ្យ​គេ​បុក​ក្តី​ ​ចំអិន​ឯង​ក្តី​ ​ឲ្យ​គេ​ចំអិន​ក្តី​ ​នូវ​ស្រូវ​ស្រស់​ ​ហើយ​បរិភោគ​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​
 [​១៧៣​]​ ​ត្រង់​ពាក្យ​ថា​ ​ភិក្ខុនី​ណាមួយ​ ​បាន​អធិប្បាយ​ក្នុង​បារាជិក​កណ្ឌ​ទី១រួចហើយ​។​ ​ដែល​ហៅថា​ ​ស្រូវ​ស្រស់​ ​បាន​ដល់​ស្រូវ​ខ្សាយ​ស​ ​ស្រូវខ្សាយ​ក្រហម​ ​ស្រូវដំណើប​ ​ស្រងែ​ ​ធ្ពៅ​ ​ស្កួយ​ ​គែលលក​។​ ​ពាក្យ​ថា​ ​សូម​ឯង​ ​គឺ​សូម​ដោយខ្លួនឯង​។​ ​ពាក្យ​ថា​ ​ឲ្យ​គេ​សូម​ ​គឺ​ឲ្យ​អ្នកដទៃ​សូម​។​ ​ពាក្យ​ថា​ ​កិន​ឯង​ ​សេចក្តី​ថា​ ​កិន​ដោយដៃ​ខ្លួនឯង​។​ ​ពាក្យ​ថា​ ​ឲ្យ​គេ​កិន​ ​គឺ​ឲ្យ​អ្នកដទៃ​កិន​។​ ​ពាក្យ​ថា​ ​បុក​ឯង​ ​គឺ​បុក​ដោយដៃ​ខ្លួនឯង​។​ ​ពាក្យ​ថា​ ​ឲ្យ​គេ​បុក​ ​គឺ​ឲ្យ​អ្នកដទៃ​បុក​។​ ​ពាក្យ​ថា​ ​ចំអិន​ឯង​ ​គឺ​ ​ចំអិន​ដោយដៃ​ខ្លួនឯង​។​ ​ពាក្យ​ថា​ ​ឲ្យ​គេ​ចំអិន​ ​គឺ​ឲ្យ​អ្នកដទៃ​ចំអិន​។​ ​ភិក្ខុនី​ទទួល​ដោយ​គិតថា​ ​អញ​នឹង​ឆាន់​ ​ត្រូវអាបត្តិ​ទុក្កដ​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​គ្រប់​ៗ​វារៈ​ដែល​លេប​ចូល​ទៅ​។​
 [​១៧៤​]​ ​វារៈ​ដែល​មិន​ត្រូវអាបត្តិ​ ​(​ក្នុង​សិក្ខាបទ​នេះ​មាន៤យ៉ាង​)​ ​គឺ​ភិក្ខុនី​សូម​ ​ព្រោះ​ហេតុ​មាន​អាពាធ១​ ​ភិក្ខុនី​សូម​អបរណ្ណជាតិ​ ​(​មាន​សណ្តែក​ ​ល្ង​ ​ជាដើម​)​១​ ​ភិក្ខុនី​ឆ្កួត១​ ​ភិក្ខុនី​ជា​ខាងដើម​បញ្ញត្តិ១​។​
ថយ | ទំព័រទី ១៧០ | បន្ទាប់
ID: 636791197790120722
ទៅកាន់ទំព័រ៖