ព្រះត្រៃបិដក ភាគ ០៥

ល​សុ​ណ​វគ្គ​ ​សិក្ខាបទ​ទី៨​


 [​១៧៥​]​ ​សម័យ​នោះ​ ​ព្រះពុទ្ធ​ជា​ម្ចាស់​ដ៏​មាន​ព្រះ​ភាគ​ ​គង់នៅ​វត្ត​ជេតវន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ទៀប​ក្រុង​សាវត្ថី​។​ ​គ្រានោះ​ឯង​ ​មាន​ព្រាហ្មណ៍​ម្នាក់​ ​ជា​រាជ​អាមាត្យ​ដែល​ស្តេច​ដកងារ​ចេញ​ហើយ​ ​ក៏​គិតថា​ ​អញ​នឹង​សូម​ងារ​នោះ​វិញ​ ​គិត​ដូច្នោះ​ហើយ​ ​ក៏​កក់ក្បាល​ ​ហើយ​ទៅ​អាស្រ័យ​នៅក្នុង​សំណាក់​ភិក្ខុនី​ ​រួច​ទើប​ដើរទៅ​កាន់​ត្រកូល​ស្តេច​។​ ​មាន​ភិក្ខុនី១អង្គ​ ​កាល​បន្ទោបង់​វច្ចៈ​ក្នុង​ផើង​ ​ហើយ​ទម្លាក់​ទៅ​ខាងក្រៅ​ជញ្ជាំង​ ​ក៏​ត្រូវ​ទៅលើ​ក្បាល​ព្រាហ្មណ៍​នោះ​។​ ​ទើប​ព្រាហ្មណ៍​នោះ​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ពួក​ភិក្ខុនី​ត្រងោល​ទាំងនេះ​មិនមែន​ជាស​មណី​ ​ជា​ស្រីផ្កាមាស​ ​មិន​សមនឹង​ទម្លាក់​ផើង​គូថ​មក​លើ​ក្បាល​អញ​សោះ​ ​ហើយ​ព្រាហ្មណ៍​នោះ​ក៏​កាន់​គប់ភ្លើង​ដើរចូល​ទៅកាន់​លំនៅ​របស់​ភិក្ខុនី​ដោយ​គិតថា​ ​អញ​នឹង​ដុត​លំនៅ​ពួក​ភិក្ខុនី​ទាំងនេះ​ចេញ​។​ ​មាន​ឧបាសក​ម្នាក់​កំពុង​ដើរចេញ​ពី​លំនៅ​របស់​ភិក្ខុនី​ ​បានឃើញ​ព្រាហ្មណ៍​នោះ​កាន់​គប់ភ្លើង​ដើរចូល​ទៅកាន់​លំនៅ​របស់​ភិក្ខុនី​ ​លុះ​បានឃើញ​ហើយ​ ​ក៏បាន​និយាយ​ពាក្យ​នេះ​នឹង​ព្រាហ្មណ៍​នោះ​ថា​ ​ម្នាល​អ្នក​ដ៏​ចំរើន​ ​អ្នក​កាន់​គប់ភ្លើង​ដើរចូល​ទៅកាន់​
ថយ | ទំព័រទី ១៧១ | បន្ទាប់
ID: 636791198203954392
ទៅកាន់ទំព័រ៖