ព្រះត្រៃបិដក ភាគ ០៥
[១៨០] ដំណាំ ភិក្ខុនីសំគាល់ថាដំណាំមែន ហើយចោលឯងក្តី ឲ្យគេចោលក្តី ត្រូវអាបត្តិបាចិត្តិយ។ ដំណាំ តែភិក្ខុនីមានសេចក្តីសង្ស័យ ហើយចោលឯងក្តី ឲ្យគេចោលក្តី ត្រូវអាបត្តិបាចិត្តិយ។ ដំណាំ ភិក្ខុនីសំគាល់ថាមិនមែនដំណាំវិញ ហើយចោលឯងក្តី ឲ្យគេចោលក្តី ត្រូវអាបត្តិបាចិត្តិយ។ មិនមែនដំណាំ ភិក្ខុនីសំគាល់ថាដំណាំទៅវិញ ត្រូវអាបត្តិទុក្កដ។ មិនមែនដំណាំ ភិក្ខុនីមានសេចក្តីសង្ស័យ ត្រូវអាបត្តិទុក្កដ។ មិនមែនដំណាំ ភិក្ខុនីសំគាល់ថាមិនមែនដំណាំមែន មិនត្រូវអាបត្តិ។
[១៨១] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៥យ៉ាង) គឺភិក្ខុនីរមិលមើលទីសមគួរហើយទើបចោល១ ភិក្ខុនីចោលលើភ្លឺស្រែ ឬចំការ១ ភិក្ខុនីសួរពួកម្ចាស់ដោយសព្វគ្រប់ហើយ ប្រាប់ដោយស្រួលបួល ទើបចោល១ ភិក្ខុនីឆ្កួត១ ភិក្ខុនីជាខាងដើមបញ្ញត្តិ១។
លសុណវគ្គ សិក្ខាបទទី១០
[១៨២] សម័យនោះ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគ គង់នៅវត្តវេឡុវន ជាកលន្ទកនិវាបស្ថាន ទៀបក្រុងរាជគ្រឹះ។ គ្រានោះឯង
ID: 636791199965155127
ទៅកាន់ទំព័រ៖