ព្រះត្រៃបិដក ភាគ ០៥

អន្ធការ​វគ្គ​ ​សិក្ខាបទ​ទី១​


 ​[​១៨៥​]​ ​សម័យ​នោះ​ ​ព្រះពុទ្ធ​ជា​ម្ចាស់​ដ៏​មាន​ព្រះ​ភាគ​ ​គង់នៅ​វត្ត​ជេតវន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ទៀប​ក្រុង​សាវត្ថី​។​ ​គ្រានោះ​ឯង​ ​មាន​បុរស​ជា​ញាតិ​របស់​ភិក្ខុនី​ជា​កូន​សិស្ស​ភទ្ទា​កា​បិ​លា​នី​ភិក្ខុនី​ ​ចេញពី​ស្រុកក្រៅ​ទៅកាន់​ក្រុង​សាវត្ថី​ ​ដោយមាន​កិច្ច​នីមួយ​។​ ​កាលនោះ​ ​ភិក្ខុនី​នោះ​ ​ស្ថិតនៅ​ខ្លះ​ ​និយាយ​ខ្លះ​ ​តែម្នាក់​នឹង​ម្នាក់​ ​មួយអន្លើដោយ​បុរស​នោះ​ ​ក្នុង​យប់​ងងឹត​ឥតមាន​ប្រទីប​ឡើយ​។​ ​ពួក​ភិក្ខុនី​ណា​មាន​សេចក្តី​ប្រាថ្នា​តិច​។​បេ​។​ ​ពួក​ភិក្ខុនី​ទាំងនោះ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ភិក្ខុនី​មិន​សមនឹង​ស្ថិតនៅ​ខ្លះ​ ​និយាយ​ខ្លះ​ ​តែម្នាក់​នឹង​ម្នាក់​ ​មួយអន្លើដោយ​បុរស​ ​ក្នុង​យប់​ងងឹត​ឥតមាន​ប្រទីប​សោះ​។​បេ​។​ ​ព្រះអង្គ​ត្រាស់​សួរ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឮ​ថា​ភិក្ខុនី​ស្ថិតនៅ​ខ្លះ​ ​និយាយ​ខ្លះ​ ​តែម្នាក់​នឹង​ម្នាក់​ ​មួយអន្លើដោយ​បុរស​ ​ក្នុង​យប់​ងងឹត​ឥតមាន​ប្រទីប​ ​ពិតមែន​ឬ​។​ ​ពួក​ភិក្ខុ​ក្រាបទូល​ថា​ ​បពិត្រ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ពិតមែន​។​ ​ព្រះពុទ្ធ​ជា​ម្ចាស់​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​តិះដៀល​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុនី​ ​មិន​សមនឹង​ស្ថិតនៅ​ខ្លះ​ ​និយាយ​ខ្លះ​ ​តែម្នាក់​នឹង​ម្នាក់​ ​មួយអន្លើដោយ​បុរស​ ​ក្នុង​យប់​ងងឹត​ឥតមាន​ប្រទីប​ទេ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ការ​នេះ​មិនមែន​នាំឲ្យ​
ថយ | ទំព័រទី ១៧៩ | បន្ទាប់
ID: 636791200889748011
ទៅកាន់ទំព័រ៖