ព្រះត្រៃបិដក ភាគ ០៥
[១៨៧] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៥យ៉ាង) គឺមានភិក្ខុនីណាមួយដឹងសេចក្តីនៅជាគំរប់ពីរ១ ភិក្ខុនីប្រាថ្នានូវទីមិនស្ងាត់ (ហើយស្ថិតនៅក្តី និយាយក្តី)១ ភិក្ខុនីមានចិត្តបញ្ជូនទៅកាន់អារម្មណ៍ដទៃ ហើយស្ថិតនៅក្តី និយាយក្តី១ ភិក្ខុនីឆ្កួត១ ភិក្ខុនីជាខាងដើមបញ្ញត្តិ១។
អន្ធការវគ្គ សិក្ខាបទទី២
[១៨៨] សម័យនោះ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគ គង់នៅវត្តជេតវន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង មានបុរសជាញាតិរបស់ភិក្ខុនីជាសិស្សរបស់ភទ្ទាកាបិលានីភិក្ខុនី បានចេញពីស្រុកក្រៅទៅក្រុងសាវត្ថី ដោយកិច្ចនីមួយ។ កាលនោះ ភិក្ខុនីនោះគិតថា ការស្ថិតនៅក្តី និយាយក្តី តែម្នាក់នឹងម្នាក់ មួយអន្លើដោយបុរស ក្នុងយប់ងងឹតឥតមានប្រទីប ព្រះដ៏មានព្រះភាគទ្រង់ហាមហើយ (គិតដូច្នោះហើយ) ក៏ស្ថិតនៅខ្លះ និយាយខ្លះ តែម្នាក់នឹងម្នាក់មួយអន្លើដោយបុរសនោះឯង ក្នុងទីឱកាសដ៏កំបាំង។ ពួកភិក្ខុនីណាមានសេចក្តីប្រាថ្នាតិច។បេ។ ពួកភិក្ខុនីទាំងនោះក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុនីមិនសមនឹងស្ថិតនៅខ្លះ និយាយខ្លះ តែម្នាក់នឹងម្នាក់ មួយអន្លើដោយបុរស
ID: 636791201717545358
ទៅកាន់ទំព័រ៖