ព្រះត្រៃបិដក ភាគ ០៥

អន្ធការ​វគ្គ​ ​សិក្ខាបទ​ទី៣​


 ​[​១៩១​]​ ​សម័យ​នោះ​ ​ព្រះពុទ្ធ​ជា​ម្ចាស់​ដ៏​មាន​ព្រះ​ភាគ​ ​គង់នៅ​វត្ត​ជេតវន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ទៀប​ក្រុង​សាវត្ថី​។​ ​គ្រានោះ​ឯង​ ​មាន​បុរស​ជា​ញាតិ​របស់​ភិក្ខុនី​ជា​សិស្ស​របស់​ភទ្ទា​កា​បិ​លា​នី​ភិក្ខុនី​ ​បាន​ចេញពី​ស្រុកក្រៅ​ទៅ​ក្រុង​សាវត្ថី​ ​ដោយ​កិច្ច​នីមួយ​។​ ​កាលនោះ​ ​ភិក្ខុនី​នោះ​គិតថា​ ​ការ​ស្ថិតនៅ​ក្តី​ ​និយាយ​ក្តី​ ​តែម្នាក់​នឹង​ម្នាក់​ ​មួយអន្លើដោយ​បុរស​ ​ក្នុង​ទី​ឱកាស​ដ៏​កំបាំង​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ហាម​ហើយ​ ​(​គិត​ដូច្នោះ​ហើយ​)​ ​ក៏​ស្ថិតនៅ​ខ្លះ​ ​និយាយ​ខ្លះ​ ​តែម្នាក់​នឹង​ម្នាក់​មួយអន្លើដោយ​បុរស​នោះ​ឯង​ក្នុង​ទីវាល​។​ ​ពួក​ភិក្ខុនី​ណា​មាន​សេចក្តី​ប្រាថ្នា​តិច​។​បេ​។​ ​ពួក​ភិក្ខុនី​ទាំងនោះ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ភិក្ខុនី​មិន​សមនឹង​ស្ថិតនៅ​ខ្លះ​ ​និយាយ​ខ្លះ​ ​តែម្នាក់​នឹង​ម្នាក់​ ​មួយអន្លើដោយ​បុរស​ ​ក្នុង​ទីវាល​សោះ​។​បេ​។​ ​ព្រះអង្គ​ត្រាស់​សួរ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឮ​ថា​ភិក្ខុនី​ស្ថិតនៅ​ខ្លះ​ ​និយាយ​ខ្លះ​ ​តែម្នាក់​នឹង​ម្នាក់​ ​មួយអន្លើដោយ​បុរស​ ​ក្នុង​ទីវាល​ ​ពិតមែន​ឬ​។​ ​ពួក​ភិក្ខុ​ក្រាបទូល​ថា​ ​បពិត្រ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ពិតមែន​។​ ​ព្រះពុទ្ធ​ជា​ម្ចាស់​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​តិះដៀល​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុនី​ ​មិន​សមនឹង​ស្ថិតនៅ​ខ្លះ​ ​និយាយ​ខ្លះ​ ​តែម្នាក់​នឹង​ម្នាក់​ ​មួយអន្លើដោយ​បុរស​ ​ក្នុង​ទីវាល​ទេ​ ​
ថយ | ទំព័រទី ១៨៤ | បន្ទាប់
ID: 636791202728243167
ទៅកាន់ទំព័រ៖