ព្រះត្រៃបិដក ភាគ ០៥

នែ​ភិក្ខុ​ទាំងឡាយ​ ​អំពើ​នេះ​មិនមែន​នាំឲ្យ​ជ្រះថ្លា​ដល់​ពួក​ជន​ដែល​មិនទាន់​ជ្រះថ្លា​ ​និង​មិនមែន​នាំឲ្យ​រឹតតែ​ជ្រះថ្លា​ដល់​ពួក​ជន​ដែល​ជ្រះថ្លា​ហើយ​នោះ​ទេ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អំពើ​នេះ​ច្បាស់ជា​នាំ​បណ្តាល​ឲ្យ​មនុស្ស​ពួក​ខ្លះ​ដែល​មិនទាន់​ជ្រះថ្លា​ឲ្យ​ខាន​ជ្រះថ្លា​ ​និង​នាំ​បណ្តាល​ពួក​មនុស្ស​ខ្លះ​ដែល​ជ្រះថ្លា​ហើយ​ឲ្យ​ត្រឡប់ជា​ទាស់ចិត្ត​បាត់​ជ្រះថ្លា​ទៅវិញ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​ភិក្ខុនី​ ​ចូរ​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុនី​ណាមួយ​ដឹង​ថា​ ​ភិក្ខុនី​ផងគ្នា​ត្រូវអាបត្តិ​បារាជិក​ ​ហើយ​មិន​ចោទ​ដោយខ្លួនឯង​ ​និង​មិន​ប្រាប់​ដល់​ពួក​គណៈ​ ​កាលណាបើ​ភិក្ខុនី​នោះ​ស្ថិតនៅ​ក្តី​ ​ច្យុត​ហើយ​ក្តី​ ​វិនាស​ហើយ​ក្តី​ ​ចៀស​ទៅកាន់​លទ្ធិ​ដទៃ​ហើយ​ក្តី​ ​ទោះ​ភិក្ខុនី​ដែល​ដឹងរឿង​នោះ​ ​និយាយ​យ៉ាងនេះ​ក្នុង​កាល​ជា​ខាងក្រោយ​ថា​ ​បពិត្រ​លោកម្ចាស់​ ​ខ្ញុំ​បានដឹង​ ​(​រឿង​)​ ​ភិក្ខុនី​នោះ​ថា​ ​នាង​នោះ​មាន​សភាព​យ៉ាងនេះ​មួយ​ ​យ៉ាងនេះ​មួយ​ ​ក្នុង​កាលមុន​ដែរ​ ​ប៉ុន្តែ​ខ្ញុំ​មិនបាន​ចោទចំ​ពោះ​ខ្លួនឯង​ ​និង​មិនបាន​ប្រាប់​ដល់​ពួក​គណៈ​ទេ​ ​ដូច្នេះ​ភិក្ខុនី​នេះ​ ​ក៏​ត្រូវអាបត្តិ​បារាជិក​ ​ឈ្មោះ​វជ្ជ​បដិ​ច្ឆា​ទិ​ក​ ​(​ព្រោះ​ជួយ​បិទបាំង​ទោស​គេ​)​ ​ជា​ស្រី​មិន​មាន​សំវាស​។​
 [​១៣​]​ ​ត្រង់​ពាក្យ​ថា​ ​ភិក្ខុនី​ណាមួយ​ ​មាន​សេចក្តី​ដូចគ្នានឹង​សិក្ខាបទ​ទី១​ ​នៃ​បារាជិក​កណ្ឌ​នេះ​។​ ​ដែល​ហៅថា​ដឹង​ ​គឺ​ភិក្ខុនី​ដឹងខ្លួន​ឯង​ក្តី​ ​
ថយ | ទំព័រទី ១៩ | បន្ទាប់
ID: 636790996326217646
ទៅកាន់ទំព័រ៖