ព្រះត្រៃបិដក ភាគ ០៥
[២១១] ឧបសម្បន្នា ភិក្ខុនីសំគាល់ថាឧបសម្បន្នាមែន ហើយមើលងាយ ត្រូវអាបត្តិបាចិត្តិយ។ ឧបសម្បន្នា ភិក្ខុនីមានសេចក្តីសង្ស័យ ហើយមើលងាយ ត្រូវអាបត្តិបាចិត្តិយ។ ឧបសម្បន្នា ភិក្ខុនីសំគាល់ថាអនុបសម្បន្នាទៅវិញ ហើយមើលងាយ ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុនីមើលងាយអនុបសម្បន្នា ត្រូវអាបត្តិទុក្កដ។ អនុបសម្បន្នា ភិក្ខុនីសំគាល់ថា ឧបសម្បន្នាទៅវិញ ត្រូវអាបត្តិទុក្កដ។ អនុបសម្បន្នា ភិក្ខុនីមានសេចក្តីសង្ស័យ ត្រូវអាបត្តិទុក្កដ។ អនុបសម្បន្នា ភិក្ខុនីសំគាល់ថាជាអនុបសម្បន្នាមែន ត្រូវអាបត្តិទុក្កដ។
[២១២] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន២យ៉ាង) គឺ ភិក្ខុនីឆ្កួត១ ភិក្ខុនីជាខាងដើមបញ្ញត្តិ១។
អន្ធការវគ្គ សិក្ខាបទទី៩
[២១៣] សម័យនោះ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគ គង់នៅវត្តជេតវន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង ពួកភិក្ខុនី កាលមិនឃើញភណ្ឌរបស់ខ្លួន បានពោលពាក្យនេះនឹងចណ្ឌកាលីភិក្ខុនីថា បពិត្រលោកម្ចាស់ លោកម្ចាស់ឃើញភណ្ឌរបស់ពួកយើង
ID: 636791218793622054
ទៅកាន់ទំព័រ៖