ព្រះត្រៃបិដក ភាគ ០៥

ន​គ្គ​វគ្គ​ ​សិក្ខាបទ​ទី១​


 ​[​២២០​]​ ​សម័យ​នោះ​ ​ព្រះពុទ្ធ​ជា​ម្ចាស់​ដ៏​មាន​ព្រះ​ភាគ​ ​គង់នៅ​វត្ត​ជេតវន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ទៀប​ក្រុង​សាវត្ថី​។​ ​គ្រានោះ​ឯង​ ​ពួក​ភិក្ខុនី​ច្រើន​រូប​ ​មាន​កាយ​អាក្រាត​ងូតទឹក​ឰដ៏​កំពង់ទឹក​មួយ​ ​ជាមួយនឹង​ពួក​ស្រីពេស្យា​ក្នុង​ស្ទឹង​អចិរ​វតី​។​ ​ពួក​ស្រីពេស្យា​នាំគ្នា​ចំអកលេង​នឹង​ភិក្ខុនី​ទាំងនោះ​ថា​ ​នែ​លោកម្ចាស់​ទាំងឡាយ​ ​ពួក​លោក​កំពុង​ពេញក្រមុំ​ ​ខំ​សន្សំ​ព្រហ្មចរិយ​ធម៌​ប្រយោជន៍អ្វី​ ​ពួក​លោក​គួរតែ​នៅ​បរិភោគ​កាម​ទៅ​សិន​ ​កាលណា​លោក​ទាំងឡាយ​ចាស់​ ​សឹម​ពួក​លោក​ប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌​ក្នុង​កាលណោះ​ចុះ​ ​កាលបើ​ធ្វើ​យ៉ាងនេះ​ ​ប្រយោជន៍​ទាំងពីរ​ឈ្មោះថា​ ​ពួក​លោក​បាន​កាន់​យក​ហើយ​។​ ​ភិក្ខុនី​ទាំងឡាយ​ ​កាលដែល​ពួក​ស្រីពេស្យា​និយាយចំអក​(​ដូច្នោះ​)​ ​ក៏​មាន​សេចក្តី​អៀនខ្មាស​។​ ​គ្រានោះ​ ​ភិក្ខុនី​ទាំងនោះ​នាំគ្នា​ទៅកាន់​លំនៅ​ ​ហើយ​ប្រាប់​ដំណើរ​នុ៎ះ​ដល់​ភិក្ខុនី​ទាំងឡាយ​។​ ​ភិក្ខុនី​ទាំងឡាយ​ប្រាប់​សេចក្តី​នុ៎ះ​ដល់​ភិក្ខុ​ទាំងឡាយ​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រោះ​និទាន​នេះ​ ​ដំណើរ​នេះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ធ្វើ​ធម្មី​កថា​ ​ហើយ​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​មក​ក្នុង​ពេលនោះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ដូច្នោះ​ ​តថាគត​នឹង​បញ្ញត្ត​
ថយ | ទំព័រទី ២០៧ | បន្ទាប់
ID: 636791224999196992
ទៅកាន់ទំព័រ៖