ព្រះត្រៃបិដក ភាគ ០៥
[២២៦] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៦យ៉ាង) គឺភិក្ខុនីធ្វើឲ្យត្រូវប្រមាណ១ ភិក្ខុនីធ្វើថយពីប្រមាណចុះមក១ ភិក្ខុនីបានឧទកសាដកដែលអ្នកដទៃធ្វើឲ្យកន្លងហួសប្រមាណ ហើយយកមកកាត់ចេញ ទើបប្រើប្រាស់១ ភិក្ខុនីធ្វើឲ្យជាពិតានក្តី ជាកម្រាលក្រាលផែនដីក្តី ជារនាំងក្តី ជាពូកក្តី ជាខ្នើយក្តី១ ភិក្ខុនីឆ្កួត១ ភិក្ខុនីជាខាងដើមបញ្ញត្តិ១។
នគ្គវគ្គ សិក្ខាបទទី៣
[២២៧] សម័យនោះ ព្រះពុទ្ធដ៏មានជោគ ទ្រង់គង់នៅក្នុងអារាមជេតវន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង សម្ពត់សម្រាប់ធ្វើចីវររបស់ភិក្ខុនី១រូបមានដំឡៃច្រើន ចីវរ(នោះ)ធ្វើក៏មិនល្អ ដេរក៏មិនល្អ។ ថុល្លនន្ទាភិក្ខុនីបានពោលពាក្យនេះនឹងភិក្ខុនីនោះថា នែលោកម្ចាស់ សម្ពត់ចីវររបស់លោកនេះល្អណាស់ តែចីវរនោះធ្វើមិនល្អ ដេរមិនល្អ។ ភិក្ខុនីនោះពោលថា បពិត្រលោកម្ចាស់ ខ្ញុំនឹងរុសចេញ លោកម្ចាស់នឹងដេរឲ្យឬ។ ថុល្លនន្ទាភិក្ខុនីឆ្លើយថា អើលោកម្ចាស់ ខ្ញុំនឹងដេរឲ្យ។ លំដាប់នោះ ភិក្ខុនីនោះក៏រុសចីវរនោះចេញ ហើយប្រគល់ឲ្យថុល្លនន្ទាភិក្ខុនី។ ថុល្លនន្ទាភិក្ខុនីគិតថា អញនឹងដេរៗ តែមិនដេរ
ID: 636791228507107633
ទៅកាន់ទំព័រ៖