ព្រះត្រៃបិដក ភាគ ០៥
ភិក្ខុនី១រូប ត្រេចទៅបិណ្ឌបាត (ត្រឡប់មកវិញ) ក៏សំដិលចីវរដែលទទឹកដោយញើស ហើយចូលទៅកាន់វិហារ។ មានភិក្ខុនី១រូបយកចីវរនោះគ្រង ហើយចូលទៅកាន់ក្រុងដើម្បីបិណ្ឌបាត។ ភិក្ខុនីនោះចេញ (ពីវិហារ) ទៅហើយ សួរភិក្ខុនីទាំងឡាយថា នែលោកម្ចាស់ទាំងឡាយ លោកទាំងឡាយបានឃើញចីវររបស់ខ្ញុំដែរ។ ភិក្ខុនីទាំងឡាយប្រាប់សេចក្តីនុ៎ះដល់ភិក្ខុនីនោះ។ ទើបភិក្ខុនីនោះពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុនីមិនសមបីនឹងមិនប្រាប់ដល់ខ្ញុំជាមុន ហើយយកចីវរទៅគ្រងសោះ។ ទើបភិក្ខុនីនោះប្រាប់ដំណើរនុ៎ះដល់ភិក្ខុនីទាំងឡាយ។ ភិក្ខុនីទាំងឡាយណាមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុនីទាំងឡាយនោះពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុនី មិនសមបីនឹងមិនប្រាប់ជាមុនហើយ យកចីវររបស់ភិក្ខុនីផងគ្នាទៅគ្រងសោះ។បេ។ ព្រះដ៏មានព្រះភាគត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថាភិក្ខុនីមិនបានប្រាប់ជាមុន ហើយយកចីវររបស់ភិក្ខុនីផងគ្នាទៅគ្រង ពិតមែនឬ។ ពួកភិក្ខុក្រាបទូលថា សូមទ្រង់មេត្តាប្រោស ពិតមែន។ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគ ទ្រង់តិះដៀលថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនី មិនសមបីនឹងមិនប្រាប់ជាមុន ហើយយកចីវររបស់ភិក្ខុនីផងគ្នាទៅគ្រងទេ ម្នាលភិក្ខុទាំងឡាយ អំពើនេះមិនជាទីជ្រះថ្លាដល់ជនទាំងឡាយដែលមិនទាន់ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ
ID: 636791230860702251
ទៅកាន់ទំព័រ៖