ព្រះត្រៃបិដក ភាគ ០៥

ភិក្ខុនី​ទាំងឡាយ​ ​ចូរ​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុនី​ណាមួយ​ ​ទ្រទ្រង់​ ​(​ស្លៀកដណ្តប់​)​ ​នូវ​សង្ក​មនីយ​ចីវរ​(​១​)​ ​គឺ​ចីវរ​ដែល​ខ្លួន​លប​យក​ទៅ​ប្រើប្រាស់​មួយ​សំ​ណើរ​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​
 [​២៣៦​]​ ​ត្រង់​ពាក្យ​ថា​ ​ភិក្ខុនី​ណាមួយ​ ​មាន​សេចក្តី​អធិប្បាយ​ក្នុង​សិក្ខាបទ​ទី១នៃ​បារាជិក​កណ្ឌ​រួចហើយ​។​ ​ចីវរ​ដែល​ឈ្មោះថា​ ​សង្ក​មនីយ​នោះ​ ​បាន​ដល់​ចីវរ​ទាំង៥​ ​ចីវរ​ឯណាមួយ​ ​របស់​ស្រី​ដែល​ជា​ឧបសម្បន្នា​។​ ​ភិក្ខុនី​មិន​ប្រាប់​ជាមុន​ ​ហើយ​ស្លៀក​ក្តី​ ​គ្រង​ក្តី​ ​នូវ​ចីវរ​ដែល​ភិក្ខុនី​នោះ​មិនបាន​ឲ្យ​ក្តី​ ​នូវ​សង្ក​មនីយ​ចីវរ​នោះ​ក្តី​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​
 ​[​២៣៧​]​ ​ឧបសម្បន្នា​ ​ភិក្ខុនី​សំគាល់​ថា​ជា​ឧបសម្បន្នា​ ​ហើយ​ទ្រទ្រង់​នូវ​សង្ក​មនីយ​ចីវរ​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​ឧបសម្បន្នា​ ​ភិក្ខុនី​មាន​សេចក្តី​សង្ស័យ​ ​ហើយ​ទ្រទ្រង់​នូវ​សង្ក​មនីយ​ចីវរ​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​ឧបសម្បន្នា​ ​ភិក្ខុនី​សំគាល់​ថា​ជា​អនុបសម្បន្នា​ទៅវិញ​ ​ហើយ​ទ្រទ្រង់​នូវ​សង្ក​មនីយ​ចីវរ​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​ភិក្ខុនី​ទ្រទ្រង់​នូវ​សង្ក​មនីយ​ចីវរ​របស់​អនុបសម្បន្នា​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​អនុបសម្បន្នា​ ​ភិក្ខុនី​សំគាល់​ថា​ជា​
​(​១​)​ ​ចីវរ​របស់​ភិក្ខុនី​ឯទៀត​ ​ដែល​ខ្លួន​មិនបាន​ប្រាប់​ម្ចាស់​ចីវរ​ ​ហើយ​កាន់​យក​ទៅ​ ​ត្រូវតែ​ប្រគល់ឲ្យ​ម្ចាស់​ចីវរ​វិញ​។​ ​(​អដ្ឋកថា​វិន័យ​)​។​
ថយ | ទំព័រទី ២១៩ | បន្ទាប់
ID: 636791231387732396
ទៅកាន់ទំព័រ៖