ព្រះត្រៃបិដក ភាគ ០៥
ទុក្កដ។ ការចែកចីវរប្រកបដោយធម៌ ភិក្ខុនីសំគាល់ថា មិនប្រកបដោយធម៌វិញ ហើយហាមឃាត់ មិនត្រូវអាបត្តិ។ ការចែកចីវរមិនប្រកបដោយធម៌ ភិក្ខុនីសំគាល់ថា ប្រកបដោយធម៌ ត្រូវអាបត្តិទុក្កដ។ ការចែកចីវរមិនប្រកបដោយធម៌ ភិក្ខុនីមានសេចក្តីសង្ស័យ ត្រូវអាបត្តិទុក្កដ។ ការចែកចីវរមិនប្រកបដោយធម៌ ភិក្ខុនីសំគាល់ថា មិនប្រកបដោយធម៌ មិនត្រូវអាបត្តិ។
[២៤៥] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៣យ៉ាង) គឺភិក្ខុនីសំដែងអានិសង្សហើយឃាត់
(១) ១ ភិក្ខុនីឆ្កួត១ ភិក្ខុនីដើមបញ្ញត្តិ១។
នគ្គវគ្គ សិក្ខាបទទី៨
[២៤៦] សម័យនោះ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគ គង់ក្នុងវត្តជេតវន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ គ្រានោះឯង ថុល្លនន្ទាភិក្ខុនី បានឲ្យសមណចីវរដល់ពួកមេរបាំខ្លះ ដល់ពួកកូនរបាំខ្លះ ពួកអ្នកឡើងរ៉ាវខ្លះ ដល់ពួកអ្នកត្លុកខ្លះ ដល់ពួកអ្នកវាយស្គរខ្លះ ដោយពាក្យថា អ្នកទាំងឡាយចូរពោលសរសើរយើងក្នុងទីប្រជុំបរិសទ្យរបស់យើង។
(១) ភិក្ខុនីនិយាយពន្យល់ថា សំពត់សាដកតែមួយ នឹងចែកគ្នាមិនគ្រាន់ សូមអស់លោកបង្អង់ចាំបន្តិចសិន ប្រហែល ២-៣ថ្ងៃទៀត សំពត់នឹងកើតឡើងថ្មី សិមយើងចែកគ្នាជាខាងក្រោយ ដូច្នេះ ហៅថាសំដែងអានិសង្ស។ (អដ្ឋកថាវិន័យ)។
ID: 636791233861043861
ទៅកាន់ទំព័រ៖