ព្រះត្រៃបិដក ភាគ ០៥

ពួក​មេ​របាំ​ក្តី​ ​ពួក​កូន​របាំ​ក្តី​ ​ពួក​អ្នក​ឡើង​រ៉ាវ​ក្តី​ ​ពួក​អ្នក​ត្លុក​ក្តី​ ​ពួក​អ្នក​វាយ​ស្គរ​ក្តី​ ​នាំគ្នា​ពោល​សរ​សើ​រថុល្ល​នន្ទា​ភិក្ខុនី​ក្នុង​ទីប្រជុំ​បរិសទ្យ​ថា​ ​ថុល្ល​នន្ទា​ជា​ម្ចាស់​ ​ជា​ពហុស្សូត​ ​ជា​អ្នក​និយាយ​ ​ជា​អ្នក​ក្លៀវក្លា​ ​ជា​អ្នក​ប្រសប់​ធ្វើ​ធម្មី​កថា​ ​អ្នក​ទាំងឡាយ​ចូរ​ថ្វាយ​(​ទាន​)​ ​ដល់​លោកម្ចាស់​ចុះ​ ​អ្នក​ទាំងឡាយ​ចូរ​ធ្វើ​ ​(​សក្ការៈ​)​ដល់​លោកម្ចាស់​ចុះ​។​ ​ភិក្ខុនី​ទាំងឡាយ​ណា​មាន​សេចក្តី​ប្រាថ្នា​តិច​។​បេ​។​ ​ភិក្ខុនី​ទាំងឡាយ​នោះ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ថុល្ល​នន្ទា​ជា​ម្ចាស់​ ​មិន​សមបី​នឹង​ឲ្យ​សមណ​ចីវរ​ដល់​គ្រហស្ថ​សោះ​។​បេ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ត្រាស់​សួរ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឮ​ថា​ថុល្ល​នន្ទា​ភិក្ខុនី​ ​ឲ្យ​សមណ​ចីវរ​ដល់​គ្រហស្ថ​ ​ពិតមែន​ឬ​។​ ​ពួក​ភិក្ខុ​ក្រាបទូល​ថា​ ​សូមទ្រង់មេត្តាប្រោស​ ​ពិតមែន​។​ ​ព្រះពុទ្ធ​ជា​ម្ចាស់​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​បន្ទោស​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ថុល្ល​នន្ទា​ភិក្ខុនី​ ​មិន​សមបី​នឹង​ឲ្យ​សមណ​ចីវរ​ដល់​គ្រហស្ថ​ទេ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អំពើ​នេះ​មិនជា​ទី​ជ្រះថ្លា​ដល់​ជន​ទាំងឡាយ​ដែល​មិនទាន់​ជ្រះថ្លា​ទេ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​ភិក្ខុនី​ ​ចូរ​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុនី​ណាមួយ​ ​ឲ្យ​សមណ​ចីវរ​ដល់​គ្រហស្ថ​ក្តី​ ​ដល់​បរិ​ព្វា​ជ​ក​ក្តី​ ​ដល់​បរិ​ព្វា​ជិ​កា​ក្តី​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។
ថយ | ទំព័រទី ២២៦ | បន្ទាប់
ID: 636791234113108278
ទៅកាន់ទំព័រ៖