ព្រះត្រៃបិដក ភាគ ០៥

ទាំងឡាយ​ ​ឮ​ថា​ថុល្ល​នន្ទា​ភិក្ខុនី​ ​ញុំាង​សម័យ​នៃ​ចីវរកាល​ឲ្យ​កន្លង​ហួស​ទៅ​ដោយ​សេចក្តី​ប្រាថ្នា​ចីវរ​ទុព្វល​ ​ពិតមែន​ឬ​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​ថា​ ​សូមទ្រង់មេត្តាប្រោស​ ​ពិតមែន​។​ ​ព្រះពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​បន្ទោស​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ថុល្ល​នន្ទា​ភិក្ខុនី​ ​មិន​សម​បី​នឹង​ញុំាង​សម័យ​នៃ​ចីវរកាល​ឲ្យ​កន្លង​ហួស​ទៅ​ដោយ​សេចក្តី​ប្រាថ្នា​ចីវរ​ដ៏​ទុព្វល​ទេ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អំពើ​នេះ​មិនជា​ទី​ជ្រះថ្លា​ដល់​ជន​ទាំងឡាយ​ដែល​មិនទាន់​ជ្រះថ្លា​ទេ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​ភិក្ខុនី​ ​ចូរ​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុនី​ណាមួយ​ ​ញុំាង​សម័យ​នៃ​ចីវរកាល​ឲ្យ​កន្លង​ហួស​ទៅ​ដោយ​សេចក្តី​ប្រាថ្នា​ចីវរ​ដ៏​ទុព្វល​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​
 ​[​២៥០​]​ ​ត្រង់​ពាក្យ​ថា​ ​ភិក្ខុនី​ណាមួយ​ ​មាន​សេចក្តី​អធិប្បាយ​ក្នុង​សិក្ខាបទ​ទី១នៃ​បារាជិក​កណ្ឌ​រួចហើយ​។​ ​ដែល​ហៅថា​ ​សេចក្តី​ប្រាថ្នា​ចីវរ​ដ៏​ទុព្វល​ ​គឺ​ត្រកូល​គេ​បញ្ចេញ​វចីភេទ​ថា​ ​បើ​យើងខ្ញុំ​ទាំងឡាយ​អាច​ ​យើងខ្ញុំ​ទាំងឡាយ​នឹង​ប្រគេន​ ​នឹង​ធ្វើ​(​ចីវរ​ទាន​)​។​ ​ដែល​ហៅថា​ ​សម័យ​នៃ​ចីវរកាល​ ​គឺ​ភិក្ខុនី​មិនទាន់​បាន​ក្រាលកឋិន​ ​កំណត់​ខែ​មួយ​ជា​ខាងចុង​នៃ​វស្សានរដូវ​ ​(​អំពី១រោច​ខែអស្សុជ​ ​ទៅដល់១៥កើត​ខែកត្តិក​)​ ​បើ​ភិក្ខុនី​បាន​ក្រាលកឋិន​ ​កំណត់៥ខែ​ ​(​អំពី១រោច​ខែអស្សុជ​ ​ទៅដល់​ ​១៥កើត​ ​ខែផល្គុន​)​។​ ​ពាក្យ​ថា​ ​ញុំាង​សម័យ​នៃ​ចីវរកាល​ឲ្យ​កន្លង​ហួស​ទៅ​
ថយ | ទំព័រទី ២២៩ | បន្ទាប់
ID: 636791235198710371
ទៅកាន់ទំព័រ៖