ព្រះត្រៃបិដក ភាគ ០៥

ន​គ្គ​វគ្គ​ ​សិក្ខាបទ​ទី១០​


 [​២៥៣​]​ ​សម័យ​នោះ​ ​ព្រះពុទ្ធ​ជា​ម្ចាស់​ដ៏​មាន​ព្រះ​ភាគ​ ​គង់​ក្នុង​វត្ត​ជេតវន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ជិត​ក្រុង​សាវត្ថី​។​ ​គ្រានោះ​ឯង​ ​មាន​ឧបាសក​ម្នាក់​ឲ្យ​គេ​ធ្វើ​វិហារ​ ​(​កុដិ​)​ ​ឧទ្ទិស​ថ្វាយ​សង្ឃ​។​ ​ក្នុង​កាលដែល​ឆ្លងវិហារ​នោះ​ ​ឧបាសក​នោះ​ប្រាថ្នា​នឹង​ថ្វាយ​អកាល​ចីវរ​ដល់​ឧភតោ​សង្ឃ​។​ ​ក៏​គ្រានោះ​ឯង​ ​ឧភតោ​សង្ឃ​បាន​ក្រាលកឋិន​ហើយ​។​ ​ទើប​ឧបាសក​នោះ​ចូល​ទៅ​រក​សង្ឃ​ ​ហើយ​សូមឲ្យ​សង្ឃ​ដក​កឋិន​ចេញ​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​ដំណើរ​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រោះ​និទាន​នេះ​ ​ដំណើរ​នេះ​ ​ទើប​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ធ្វើ​ធម្មី​កថា​ ​ហើយ​ត្រាស់​ហៅ​ភិក្ខុសង្ឃ​ទាំងឡាយ​មក​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​សង្ឃ​ដក​កឋិន​ចេញ​បាន​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សង្ឃ​ត្រូវ​ដក​កឋិន​យ៉ាងនេះ​។​ ​ភិក្ខុ​ឆ្លាស​ប្រតិពល​គ​ប្បី​ញុំាង​សង្ឃ​ឲ្យដឹង​ដោយ​ញត្តិទុតិយកម្ម​វាចា​ថា​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​សូម​ព្រះសង្ឃ​ស្តាប់​ខ្ញុំ​ ​បើ​ការ​ដក​កឋិន​នេះ​មានកាល​ដ៏​សមគួរ​ដល់​សង្ឃ​ហើយ​ ​សង្ឃ​ត្រូវ​ដក​នូវ​កឋិន​។​ ​នេះ​ជា​វាចា​ដែល​ប្រកាស​ឲ្យ​សង្ឃ​ដឹង​។​ ​បពិត្រ​
ថយ | ទំព័រទី ២៣១ | បន្ទាប់
ID: 636791236404559342
ទៅកាន់ទំព័រ៖