ព្រះត្រៃបិដក ភាគ ០៥
[២៥៦] ការដកកឋិនប្រកបដោយធម៌ ភិក្ខុនីសំគាល់ថាប្រកបដោយធម៌មែន ហើយហាមឃាត់ ត្រូវអាបត្តិបាចិត្តិយ។ ការដកកឋិនប្រកបដោយធម៌ ភិក្ខុនីមានសេចក្តីសង្ស័យ ហើយហាមឃាត់ ត្រូវអាបត្តិទុក្កដ។ ការដកកឋិនប្រកបដោយធម៌ ភិក្ខុនីសំគាល់ថាមិនប្រកបដោយធម៌ ហើយហាមឃាត់ មិនត្រូវអាបត្តិអ្វីឡើយ។ ការដកកឋិនមិនប្រកបដោយធម៌ ភិក្ខុនីសំគាល់ថាប្រកបដោយធម៌ ត្រូវអាបត្តិទុក្កដ។ ការដកកឋិនមិនប្រកបដោយធម៌ ភិក្ខុនីមានសេចក្តីសង្ស័យ ត្រូវអាបត្តិទុក្កដ។ ការដកកឋិនមិនប្រកបដោយធម៌ ភិក្ខុនីសំគាល់ថាមិនប្រកបដោយធម៌មែន មិនត្រូវអាបត្តិអ្វីឡើយ។
[២៥៧] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៣យ៉ាង) គឺភិក្ខុនីសំដែងអានិសង្ស
(១) ហើយហាមឃាត់១ ភិក្ខុនីឆ្កួត១ ភិក្ខុនីដើមបញ្ញត្តិ១។
នគ្គវគ្គទី៣ ចប់។
ID: 636791237865752917
ទៅកាន់ទំព័រ៖