ព្រះត្រៃបិដក ភាគ ០៥
តុវដ្តវគ្គ សិក្ខាបទទី១
[២៥៨] សម័យនោះ ព្រះសម្ពុទ្ធដ៏មានព្រះភាគ គង់ក្នុងវត្តជេតវន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ គ្រានោះឯង ភិក្ខុនីពីររូបដេកលើគ្រែមួយ (ជាមួយគ្នា)។ មនុស្សទាំងឡាយដើរទៅកាន់ចារិកនៃវត្ត ឃើញហើយពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុនីពីររូបមិនសមបីនឹងដេកលើគ្រែមួយ (ជាមួយគ្នា) ដូចពួកស្រីគ្រហស្ថអ្នកបរិភោគកាមសោះ។ ភិក្ខុនីទាំងឡាយបានឮមនុស្សទាំងនោះពោលទោស តិះដៀល បន្តុះបង្អាប់ហើយ។ ភិក្ខុនីទាំងឡាយណាមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុនីទាំងឡាយនោះពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុនីពីររូប មិនសមបីនឹងដេកលើគ្រែមួយ (ជាមួយគ្នា)សោះ។បេ។ ព្រះដ៏មានព្រះភាគត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថាភិក្ខុនីពីររូបដេកលើគ្រែមួយ (ជាមួយគ្នា) ពិតមែនឬ។ ភិក្ខុទាំងឡាយក្រាបទូលថា សូមទ្រង់មេត្តាប្រោស ពិតមែន។ ព្រះសម្ពុទ្ធដ៏មានព្រះភាគ ទ្រង់បន្ទោសថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីពីររូប មិនសមបីនឹងដេកលើគ្រែមួយ (ជាមួយគ្នា)ទេ ម្នាលភិក្ខុទាំងឡាយ អំពើនេះមិនជាទីជ្រះថ្លានៃជនទាំងឡាយដែលមិន
ID: 636791238213942833
ទៅកាន់ទំព័រ៖