ព្រះត្រៃបិដក ភាគ ០៥

ផ្សេង​ៗ​គ្នា​ ​ភិក្ខុនី​សំគាល់​ថា​សម្ព​ត់​សម្រាប់​ក្រាល​សម្រាប់​ដណ្តប់​ជាមួយគ្នា​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​សម្ព​ត់​សម្រាប់​ក្រាល​សម្រាប់​ដណ្តប់​ផ្សេងគ្នា​ ​ភិក្ខុនី​មាន​សេចក្តី​សង្ស័យ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​សម្ព​ត់​សម្រាប់​ក្រាល​សម្រាប់​ដណ្តប់​ផ្សេងគ្នា​ ​ភិក្ខុនី​សំគាល់​ថា​សម្ព​ត់​សម្រាប់​ក្រាល​សម្រាប់​ដណ្តប់​ផ្សេងគ្នា​ដដែល​ ​មិន​ត្រូវអាបត្តិ​អ្វី​ឡើយ​។​ ​
 ​[​២៦៤​]​ ​វារៈ​ដែល​មិន​ត្រូវអាបត្តិ​ ​(​ក្នុង​សិក្ខាបទ​នេះ​មាន៣យ៉ាង​)​ ​គឺ​ពួក​ភិក្ខុនី​សំដែង​នូវ​ទី​កំណត់​ ​ហើយ​ដេក១​ ​ពួក​ភិក្ខុនី​ឆ្កួត១​ ​ពួក​ភិក្ខុនី​ដើម​បញ្ញត្តិ១​។​

​តុ​វដ្ត​វគ្គ​ ​សិក្ខាបទ​ទី៣​


 ​[​២៦៥​]​ ​សម័យ​នោះ​ ​ព្រះសម្ពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ ​ស្តេច​គង់​ក្នុង​វត្ត​ជេតវន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ជិត​ក្រុង​សាវត្ថី​។​ ​គ្រានោះ​ឯង​ ​ថុល្ល​នន្ទា​ភិក្ខុនី​ ​ជា​ពហុស្សូត​ ​ជា​អ្នក​ឆ្លាត​និយាយ​ ​ជា​អ្នក​ក្លៀវក្លា​ ​ជា​អ្នក​ប្រសប់​ធ្វើ​ធម្មី​កថា​។​ ​សូម្បី​ភទ្ទា​កា​បិ​លា​នី​ភិក្ខុនី​ក៏​ជា​ពហុស្សូត​ ​ជា​អ្នក​ប៉ិន​និយាយ​ ​ជា​អ្នក​ក្លៀវក្លា​ ​ជា​អ្នក​ប្រសប់​ធ្វើ​ធម្មី​កថា​ ​ជា​អ្នក​ដែល​មហាជន​សរសើរ​ក្រៃពេក​ដែរ​។​ ​មនុស្ស​ទាំងឡាយ​និយាយ​ថា​ ​ភទ្ទា​កា​បិ​លា​នី​ជា​ម្ចាស់​ ​ជា​ពហុស្សូត​ ​ជា​អ្នក​ប៉ិន​និយាយ​ ​ជា​អ្នក​ក្លៀវក្លា​ ​ជា​អ្នក​ប្រសប់​ធ្វើ​ធម្មី​កថា​ ​ជា​អ្នក​ដែល​មហាជន​សរសើរ​ក្រៃពេក​ ​ដូច្នេះ​ ​ហើយ​ចូល​ទៅ​រក​ភទ្ទា​កា​បិ​លា​នី​ភិក្ខុនី​មុន​ ​ទើប​ចូល​ទៅ​រក​ថុល្ល​នន្ទា​ភិក្ខុនី​ជា​ក្រោយ​។​ ​
ថយ | ទំព័រទី ២៣៩ | បន្ទាប់
ID: 636791239835545583
ទៅកាន់ទំព័រ៖