ព្រះត្រៃបិដក ភាគ ០៥
ចូរសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុនីណាមួយប្រព្រឹត្តតាមភិក្ខុ ដែលសង្ឃព្រមព្រៀងគ្នាលើកវត្តតាមធម៌ តាមវិន័យ តាមពាក្យប្រៀនប្រដៅរបស់ព្រះសាស្តា ជាភិក្ខុមិនអើពើ ជាភិក្ខុដែលសង្ឃជួយជ្រោមជ្រែងមិនបាន ជាភិក្ខុមិនមានការរួបរួមជាមួយនឹងសង្ឃ ភិក្ខុនីនោះ ត្រូវភិក្ខុនីទាំងឡាយនិយាយយ៉ាងនេះថា នែលោកម្ចាស់ ភិក្ខុនេះឯង ដែលសង្ឃព្រមព្រៀងគ្នាលើកវត្តតាមធម៌ តាមវិន័យ តាមពាក្យប្រៀនប្រដៅរបស់ព្រះសាស្តា ជាភិក្ខុមិនអើពើ ជាភិក្ខុដែលសង្ឃជួយជ្រោមជ្រែងមិនបាន ជាភិក្ខុមិនមានការរួបរួមជាមួយនឹងសង្ឃ នែលោកម្ចាស់ លោកកុំប្រព្រឹត្តតាមភិក្ខុនេះឡើយ ភិក្ខុនីនោះ កាលភិក្ខុនីទាំងឡាយនិយាយឲ្យយ៉ាងនេះ នៅតែប្រកាន់យ៉ាងនោះដដែល ភិក្ខុនីនោះ ត្រូវភិក្ខុនីទាំងឡាយសូត្រសមនុភាសនកម្មជាគំរប់បីដង ដើម្បីឲ្យលះបង់វត្ថុនោះ បើភិក្ខុនីនោះ កាលត្រូវភិក្ខុនីទាំងឡាយសូត្រសមនុភាសនកម្មជាគំរប់បីដង លះបង់វត្ថុនោះបាន ការលះបង់បាននោះ ជាការល្អ បើមិនលះបង់ទេ ភិក្ខុនីនេះ ក៏ត្រូវបារាជិក ឈ្មោះឧក្ខិត្តានុវត្តិក (ព្រោះប្រព្រឹត្តតាមភិក្ខុដែលសង្ឃលើកវត្ត) ជាស្រីមិនមានសំវាស។
[១៩] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយក្នុងសិក្ខាបទទី១ នៃបារាជិកកណ្ឌនេះរួចហើយ។ សង្ឃដែលមានសំវាសស្មើគ្នា
ID: 636790998030655134
ទៅកាន់ទំព័រ៖