ព្រះត្រៃបិដក ភាគ ០៥
[២៦៨] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៣យ៉ាង) គឺភិក្ខុនីមិនប្រាថ្នានឹងធ្វើសេចក្តីមិនសប្បាយចិត្ត ហើយប្រាប់ ក៏ដើរក្តី ឈរក្តី អង្គុយក្តី សម្រេចការដេកក្តី សំដែងឯងក្តី ឲ្យគេសំដែងក្តី ធ្វើការស្វាធ្យាយក្តី ក្នុងខាងមុខ១ ភិក្ខុនីឆ្កួត១ ភិក្ខុនីដើមបញ្ញត្តិ១។
តុវដ្តវគ្គ សិក្ខាបទទី៤
[២៦៩] សម័យនោះ ព្រះសម្ពុទ្ធដ៏មានព្រះភាគ គង់ក្នុងវត្តជេតវន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ គ្រានោះឯង ថុល្លនន្ទាភិក្ខុនី មិនបម្រើឯង មិនធ្វើការខ្វល់ខ្វាយដើម្បីឲ្យគេបម្រើភិក្ខុនីជាកូនសិស្ស ដែលដល់នូវសេចក្តីទុក្ខ(មានជម្ងឺ)។ ភិក្ខុនីទាំងឡាយណាមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុនីទាំងឡាយនោះពោលទោស តិះដៀល បន្តុះបង្អាប់ថា ថុល្លនន្ទាជាម្ចាស់ មិនសមបីនឹងមិនបម្រើឯង មិនធ្វើការខ្វល់ខ្វាយដើម្បីឲ្យគេបម្រើភិក្ខុនីជាកូនសិស្ស ដែលដល់នូវសេចក្តីទុក្ខសោះ។បេ។ ព្រះដ៏មានព្រះភាគត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថាថុល្លនន្ទាភិក្ខុនី មិនបម្រើឯង មិនធ្វើការខ្វល់ខ្វាយដើម្បីឲ្យគេបម្រើភិក្ខុនីជាកូនសិស្ស ដែលដល់នូវសេចក្តីទុក្ខ ពិតមែនឬ។ ពួកភិក្ខុក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធដ៏មានព្រះភាគ ទ្រង់បន្ទោសថា
ID: 636791241533683402
ទៅកាន់ទំព័រ៖