ព្រះត្រៃបិដក ភាគ ០៥
[២៧១] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៥យ៉ាង) គឺកាលបើមានសេចក្តីអន្តរាយ ហើយភិក្ខុនីស្វែងរកអ្នកឯទៀតជាអ្នកបម្រើជម្ងឺមិនបាន១ ភិក្ខុនីឈឺខ្លួនឯង១ ភិក្ខុនីមានសេចក្តីអន្តរាយ១ ភិក្ខុនីឆ្កួត១ ភិក្ខុនីដើមបញ្ញត្តិ១។
តុវដ្តវគ្គ សិក្ខាបទទី៥
[២៧២] សម័យនោះឯង ព្រះសម្ពុទ្ធដ៏មានព្រះភាគ គង់ក្នុងវត្តជេតវន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ គ្រានោះឯង ភទ្ទាកាបិលានីភិក្ខុនីនៅចាំវស្សាក្នុងក្រុងសាកេត។ ភទ្ទាកាបិលានីភិក្ខុនីនោះ បានបញ្ជូនទូតទៅក្នុងសំណាក់ថុល្លនន្ទាភិក្ខុនីដោយកិច្ចនីមួយថា បើថុល្លនន្ទាជាម្ចាស់ឲ្យលំនៅដល់ខ្ញុំ ខ្ញុំគួរតែទៅកាន់ក្រុងសាវត្ថី។ ថុល្លនន្ទាភិក្ខុនីនិយាយតបយ៉ាងនេះថា ភទ្ទាកាបិលានីមកចុះ ខ្ញុំនឹងឲ្យ(នៅ)។ លំដាប់នោះ ភទ្ទាកាបិលានីភិក្ខុនីបានចេញអំពីក្រុងសាកេតទៅកាន់ក្រុងសាវត្ថី។ ថុល្លនន្ទាភិក្ខុនីក៏បានឲ្យលំនៅដល់ភទ្ទាកាបិលានីភិក្ខុនី។ ក៏គ្រានោះឯង ថុល្លនន្ទាភិក្ខុនីជាពហុស្សូត ជាអ្នកប៉ិននិយាយ ជាអ្នក
ID: 636791242324660829
ទៅកាន់ទំព័រ៖