ព្រះត្រៃបិដក ភាគ ០៥

ភិក្ខុ​ទាំងឡាយ​ក្រាបទូល​ថា​ ​បពិត្រ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ពិតមែន​។​ ​ព្រះពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​បន្ទោស​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ថុល្ល​នន្ទា​ភិក្ខុនី​ ​មិន​សមបី​នឹង​ ​ឲ្យ​លំនៅ​ដល់​ភទ្ទា​កា​បិ​លា​នី​ភិក្ខុនី​ ​ហើយ​ត្រឡប់​ខឹង​ ​អាក់អន់​ចិត្ត​ ​ទង់ទាញ​ចេញ​ទេ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អំពើ​នេះ​មិនជា​ទី​ជ្រះថ្លា​នៃ​ជន​ទាំងឡាយ​ដែល​មិនទាន់​ជ្រះថ្លា​ទេ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​ភិក្ខុនី​ ​ចូរ​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុនី​ណាមួយ​ ​ឲ្យ​លំនៅ​ដល់​ភិក្ខុនី​ផងគ្នា​ ​ហើយ​ខឹង​ ​អាក់អន់​ចិត្ត​ ​ក៏​ទង់ទាញ​ឯង​ក្តី​ ​ឲ្យ​គេ​ទង់ទាញ​ក្តី​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​
 ​[​២៧៣​]​ ​ត្រង់​ពាក្យ​ថា​ ​ភិក្ខុនី​ណាមួយ​ ​មាន​សេចក្តី​អធិប្បាយ​ក្នុង​សិក្ខាបទ​ទី១នៃ​បារាជិក​កណ្ឌ​រួចហើយ​។​ ​ពាក្យ​ថា​ ​ដល់​ភិក្ខុនី​ ​គឺ​ដល់​ភិក្ខុនី​ដទៃ​។​ ​ទី​កុដិ​ដែល​មាន​សន្លឹកទ្វារ​ជាប់​នៅ​ ​ហៅថា​លំនៅ​។​ ​ពាក្យ​ថា​ ​ឲ្យ​ ​គឺ​ឲ្យ​ដោយខ្លួនឯង​។​ ​ពាក្យ​ថា​ ​ខឹង​អាក់អន់​ចិត្ត​ ​គឺ​មានចិត្ត​មិន​ត្រេកអរ​ ​មានចិត្ត​គឺ​ទោស​មក​ខ្ទាំងខ្ទប់​ ​មានចិត្ត​រឹងត្អឹង​។​ ​ពាក្យ​ថា​ ​ទង់ទាញ​ឯង​ ​គឺ​ភិក្ខុនី​ចាប់​យក​ពី​ក្នុង​ល្វែង​ហើយ​ទាញ​ចេញទៅ​ខាង​របៀង​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​ភិក្ខុនី​ចាប់​ទាញ​ចេញពី​របៀង​ទៅ​ខាងក្រៅ​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​
ថយ | ទំព័រទី ២៤៦ | បន្ទាប់
ID: 636791242910461859
ទៅកាន់ទំព័រ៖