ព្រះត្រៃបិដក ភាគ ០៥

ជាប់​នៅ​ក្តី​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ភិក្ខុនី​ទង់ទាញ​ឯង​ក្តី​ ​ឲ្យ​គេ​ទង់ទាញ​ក្តី​នូវ​បរិក្ខារ​នៃ​អនុបសម្បន្នា​នោះ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​អនុបសម្បន្នា​ ​ភិក្ខុនី​សំគាល់​ថា​ជា​ឧបសម្បន្នា​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​អនុបសម្បន្នា​ ​ភិក្ខុនី​មាន​សេចក្តី​សង្ស័យ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​អនុបសម្បន្នា​ ​ភិក្ខុនី​សំគាល់​ថា​អនុបសម្បន្នា​ ​ត្រូវអាបត្តិ​ទុក្កដ​។​
 [​២៧៥​]​ ​វារៈ​ដែល​មិន​ត្រូវអាបត្តិ​ ​(​ក្នុង​សិក្ខាបទ​នេះ​មាន១៤យ៉ាង​)​ ​គឺ​ភិក្ខុនី​ទង់ទាញ​ឯង​ ​ឬ​ឲ្យ​គេ​ទង់ទាញ​នូវ​ភិក្ខុនី​ជា​អលជ្ជិនី១​ ​ទង់ទាញ​ឯង​ ​ឬ​ឲ្យ​គេ​ទង់ទាញ​នូវ​បរិក្ខារ​នៃ​ភិក្ខុនី​ជា​អលជ្ជិនី​នោះ១​ ​ទង់ទាញ​ឯង​ ​ឬ​ឲ្យ​គេ​ទង់ទាញ​ភិក្ខុនី​ឆ្កួត១​ ​ទង់ទាញ​ឯង​ ​ឬ​ឲ្យ​គេ​ទង់ទាញ​នូវ​បរិក្ខារ​នៃ​ភិក្ខុនី​ឆ្កួត​នោះ១​ ​ទង់ទាញ​ឯង​ ​ឬ​ឲ្យ​គេ​ទង់ទាញ​នូវ​ភិក្ខុនី​អ្នកធ្វើការ​បង្ក​រហេតុ១​ ​អ្នកធ្វើការ​ឈ្លោះ១​ ​អ្នកធ្វើការ​ទាស់ទែង១​ ​អ្នកធ្វើ​តិរច្ឆានកថា១​ ​អ្នកធ្វើ​អធិករណ៍​ក្នុង​សង្ឃ១​ ​ទង់ទាញ​ឯង​ ​ឬ​ឲ្យ​គេ​ទង់ទាញ​នូវ​បរិក្ខារ​នៃ​ភិក្ខុនី​ទាំងនោះ១​ ​ទង់ទាញ​ឯង​ ​ឬ​ឲ្យ​គេ​ទង់ទាញ​នូវ​ភិក្ខុនី​ជា​អន្តេវាសិនី​ ​ឬ​ជាស​ទ្ធិ​វិហារិនី​ដែល​ប្រព្រឹត្ត​មិនល្អ១​ ​ទង់ទាញ​ឯង​ ​ឬ​ឲ្យ​គេ​ទង់ទាញ​នូវ​បរិក្ខារ​នៃ​ភិក្ខុនី​នោះ១​ ​ភិក្ខុនី​ឆ្កួត១​ ​ភិក្ខុនី​ដើម​បញ្ញត្តិ១​។
ថយ | ទំព័រទី ២៤៨ | បន្ទាប់
ID: 636791244415330507
ទៅកាន់ទំព័រ៖