ព្រះត្រៃបិដក ភាគ ០៥
[២៨០] កាលសូត្រចប់ញត្តិ (ភិក្ខុនីនោះមិនលះបង់វត្ថុនោះ) ត្រូវអាបត្តិទុក្កដ(១) កាលសូត្រកម្មវាចាពីរដង ត្រូវអាបត្តិទុក្កដ(២) កាលចប់កម្មវាចាជាស្រេច ត្រូវអាបត្តិបាចិត្តិយ។
[២៨១] កម្មជាធម៌ ភិក្ខុនីសំគាល់ថា កម្មជាធម៌ ហើយមិនលះបង់វត្ថុនោះ ត្រូវអាបត្តិបាចិត្តិយ។ កម្មជាធម៌ ភិក្ខុនីមានសេចក្តីសង្ស័យ ហើយមិនលះបង់ ត្រូវអាបត្តិបាចិត្តិយ។ កម្មជាធម៌ ភិក្ខុនីសំគាល់ថា កម្មមិនជាធម៌ ហើយមិនលះបង់ ត្រូវអាបត្តិបាចិត្តិយ។ កម្មមិនជាធម៌ ភិក្ខុនីសំគាល់ថា កម្មជាធម៌វិញ ត្រូវអាបត្តិទុក្កដ។ កម្មមិនជាធម៌ ភិក្ខុនីមានសេចក្តីសង្ស័យ ត្រូវអាបត្តិទុក្កដ។ កម្មមិនជាធម៌ ភិក្ខុនីសំគាល់ថា កម្មមិនជាធម៌ ត្រូវអាបត្តិទុក្កដ។
[២៨២] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៤យ៉ាង) គឺភិក្ខុនីដែលសង្ឃមិនបានសូត្រសមនុភាសនកម្ម១ ភិក្ខុនីលះបង់វត្ថុនោះ១ ភិក្ខុនីឆ្កួត១ ភិក្ខុនីជាខាងដើមបញ្ញត្តិ១។
តុវដ្តវគ្គ សិក្ខាបទទី៧
[២៨៣] សម័យនោះ ព្រះសម្ពុទ្ធដ៏មានព្រះភាគ គង់ក្នុងវត្តជេតវន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ គ្រានោះឯង ភិក្ខុនីទាំងឡាយ
ID: 636791246153721565
ទៅកាន់ទំព័រ៖