ព្រះត្រៃបិដក ភាគ ០៥

ខាងក្រៅ​ដែន​ដែលគេ​សន្មត​ថា​ ​ជាទី​ប្រកបដោយ​សេចក្តី​រង្កៀស​ ​ប្រកបដោយ​ភ័យ​ចំពោះមុខ​ ​ពិតមែន​ឬ​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​ថា​ ​បពិត្រ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ពិតមែន​។​ ​ព្រះពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​បន្ទោស​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​ភិក្ខុនី​ ​មិន​សមបី​នឹង​គ្មាន​ពួក​ឈ្មួញ​ទៅជាមួយ​ ​ហើយ​ត្រេច​ទៅកាន់​ចារិក​ខាងក្រៅ​ដែន​ដែលគេ​សន្មត​ថា​ ​ជាទី​ប្រកបដោយ​សេចក្តី​រង្កៀស​ ​ប្រកបដោយ​ភ័យ​ចំពោះមុខ​ទេ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អំពើ​នេះ​មិនជា​ទី​ជ្រះថ្លា​នៃ​ជន​ទាំងឡាយ​ដែល​មិនទាន់​ជ្រះថ្លា​ទេ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​ភិក្ខុនី​ ​ចូរ​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុនី​ណាមួយ​ ​គ្មាន​ពួក​ឈ្មួញ​ទៅជាមួយ​ ​ហើយ​ត្រេច​ទៅកាន់​ចារិក​ខាងក្រៅ​ដែន​ដែលគេ​សន្មត​ថា​ ​ជាទី​ប្រកបដោយ​សេចក្តី​រង្កៀស​ ​ប្រកបដោយ​ភ័យ​ចំពោះមុខ​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​
 [​២៨៧​]​ ​ត្រង់​ពាក្យ​ថា​ ​ភិក្ខុនី​ណាមួយ​ ​មាន​សេចក្តី​អធិប្បាយ​ក្នុង​សិក្ខាបទ​ទី១នៃ​បារាជិក​កណ្ឌ​រួចហើយ​។​ ​ពាក្យ​ថា​ ​ខាងក្រៅ​ដែន​ ​គឺ​ភិក្ខុនី​នៅក្នុង​ដែន​របស់​ស្តេច​ណា​ ​ហើយ​ត្រេច​ទៅកាន់​ចារិក​ក្នុង​ដែន​របស់​ស្តេច​ឯទៀត​ ​ក្រៅពី​ដែន​របស់​ស្តេច​នោះ​។​ ​ដែល​ហៅថា​ ​ជាទី​ប្រកបដោយ​សេចក្តី​រង្កៀស​នោះ​ ​បាន​ដល់កន្លែង​ដែល​ពួក​ចោរ​នៅ​ក៏​ប្រាកដ​ ​កន្លែង​ដែល​ពួក​ចោរ​បរិភោគ​ក៏​ប្រាកដ​ ​កន្លែង​ដែល​ពួក​ចោរ​ឈរ​ក៏​ប្រាកដ​ ​
ថយ | ទំព័រទី ២៥៧ | បន្ទាប់
ID: 636791247482591903
ទៅកាន់ទំព័រ៖