ព្រះត្រៃបិដក ភាគ ០៥

សេចក្តី​ថា​ ​ភិក្ខុនី​មិនបាន​នៅចាំ​វស្សា​កំណត់៣ខែ​ខាងដើម​ក្តី​(​១​)​ ​កំណត់៣ខែ​ខាងចុង​ក្តី​(​២​)​ ​។​ ​ពាក្យ​ថា​ ​ត្រេច​ទៅកាន់​ចារិក​ ​សេចក្តី​ថា​ ​ភិក្ខុនី​ត្រេច​ទៅ​ក្នុង​ស្រុក​កំណត់​មួយ​រយៈ​មាន់​ហើរ​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​រាល់​ៗ​ចន្លោះ​ស្រុក​ ​ភិក្ខុនី​ត្រេច​ទៅ​ក្នុង​ព្រៃ​មិនមែន​ស្រុក​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​រាល់​ៗ​កន្លះ​យោជន៍​។​ ​
 ​[​២៩១​]​ ​វារៈ​ដែល​មិន​ត្រូវអាបត្តិ​ ​(​ក្នុង​សិក្ខាបទ​នេះ​មាន៥យ៉ាង​)​ ​គឺ​ភិក្ខុនី​ទៅ​ដោយ​សត្តាហ​ករណីយកិច្ច១​ ​ភិក្ខុនី​ទៅ​ព្រោះ​ហេតុ​នីមួយ​បៀតបៀន១​ ​ភិក្ខុនី​មាន​សេចក្តី​អន្តរាយ១​ ​ភិក្ខុនី​ឆ្កួត១​ ​ភិក្ខុនី​ជា​ខាងដើម​បញ្ញត្តិ១​។​
​តុ​វដ្ត​វគ្គ​ ​សិក្ខាបទ​ទី១០​
 [​២៩២​]​ ​សម័យ​នោះ​ ​ព្រះសម្ពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ ​គង់​ក្នុង​វត្ត​វេឡុ​វន​វន​ ​ជា​កលន្ទក​និវាប​ស្ថាន​ ​ជិត​ក្រុង​រាជគ្រឹះ​។​ ​គ្រានោះ​ឯង​ ​ភិក្ខុនី​ទាំងឡាយ​នៅចាំ​វស្សា​ក្នុង​វត្ត​វេឡុ​វន​ ​ជិត​ក្រុង​រាជគ្រឹះ​នោះ​ឯង​ ​(​ចេញវស្សា​ហើយក៏​នៅ​)​ ​ក្នុង​ទីនោះ​អស់​ហេមន្តរដូវ​ ​(​នៅ​)​ ​ក្នុង​ទីនោះ​អស់​គិម្ហរដូវ​។​ ​មនុស្ស​ទាំងឡាយ​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ទិស​ទាំងឡាយ​ចង្អៀត​
​(​១​)​ ​បុ​រិមិ​ក​វស្សា​ ​(​២​)​ ​បច្ឆិមិ​ក​វស្សា​
ថយ | ទំព័រទី ២៦០ | បន្ទាប់
ID: 636791248792676212
ទៅកាន់ទំព័រ៖