ព្រះត្រៃបិដក ភាគ ០៥

ចិ​ត្តា​គារវ​គ្គ​ ​សិក្ខាបទ​ទី១​


 [​២៩៥​]​ ​សម័យ​នោះ​ ​ព្រះពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ ​គង់​ក្នុង​ជេតវនារាម​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ទៀប​ក្រុង​សាវត្ថី​។​ ​គ្រានោះ​ឯង​ ​នាយ​ជាង​បាន​គូរគំនូរ​ក្នុង​ព្រះរាជ​ដំណាក់​ដ៏​វិចិត្រ​(​១​)​ ​ក្នុង​ឧទ្យាន​ស្តេច​បសេនទិកោសល​។​ ​ពួក​មនុស្សជា​ច្រើន​តែង​ទៅ​មើល​ព្រះរាជ​ដំណាក់​ដ៏​វិចិត្រ​(​នោះ​)​។​ ​សូម្បី​ពួក​ឆ​ព្វ​គ្គិ​យា​ភិក្ខុនី​ ​(​ភិក្ខុនី​ពួក៦រូប​)​ ​ក៏បាន​ទៅ​មើល​ព្រះរាជ​ដំណាក់​ដ៏​វិចិត្រ​ ​(​នោះ​ដែរ​)​។​ ​មនុស្ស​ទាំងឡាយ​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ភិក្ខុនី​ទាំងឡាយ​មិនសមបើ​នឹង​ទៅ​មើល​ព្រះរាជ​ដំណាក់​ដ៏​វិចិត្រ​ដូចជា​ពួក​ស្រី​គ្រហស្ថ​ដែល​បរិភោគ​កាម​សោះ​។​ ​ភិក្ខុនី​ទាំងឡាយ​បានឮ​ពួក​មនុស្ស​ទាំងនោះ​កំពុង​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​(​ដូច្នោះ​)​។​ ​ភិក្ខុនី​ទាំងឡាយ​ណា​មាន​សេចក្តី​ប្រាថ្នា​តិច​។​បេ​។​ ​ភិក្ខុនី​ទាំងឡាយ​នោះ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ពួក​ឆ​ព្វ​គ្គិ​យា​ភិក្ខុនី​ ​មិនសមបើ​នឹង​ទៅ​មើល​ព្រះរាជ​ដំណាក់​ដ៏​វិចិត្រ​សោះ​។​បេ​។​ ​ទ្រង់​ត្រាស់​សួរ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឮថា​ ​ពួក​ឆ​ព្វ​គ្គិ​យា​ភិក្ខុនី​ ​ទៅ​មើល​រាជដំណាក់​ដ៏​វិចិត្រ​
​(​១​)​ ​អដ្ឋកថា​ ​ថា​ ​បាន​ដល់​សាលា​ដ៏​វិចិត្រ​សម្រាប់​ស្តេច​ក្រសាល​។​
ថយ | ទំព័រទី ២៦៣ | បន្ទាប់
ID: 636791253212901991
ទៅកាន់ទំព័រ៖