ព្រះត្រៃបិដក ភាគ ០៥

ពិតមែន​ឬ​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​ថា​ ​បពិត្រ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ពិតមែន​។​ ​ព្រះពុទ្ធ​ដ៏​មានជោគ​ ​ទ្រង់​បន្ទោស​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឆ​ព្វ​គ្គិ​យា​ភិក្ខុនី​ទាំងឡាយ​ ​មិន​គួរបើ​នឹង​ទៅ​មើល​រាជដំណាក់​ដ៏​វិចិត្រ​ទេ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អំពើ​នេះ​ ​មិនមែន​នាំឲ្យ​ជ្រះថ្លា​ដល់​ជន​ទាំងឡាយ​ ​ដែល​មិនទាន់​ជ្រះថ្លា​ទេ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុនី​ទាំងឡាយ​ ​ចូរ​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុនី​ណាមួយ​ ​ទៅ​ដើម្បី​មើល​ដំណាក់​សម្រាប់​ក្រសាល​របស់​ស្តេច​ក្តី​ ​រោង​ដ៏​វិចិត្រ​ក្តី​ ​សួន​ក្តី​ ​ឧទ្យាន​ក្តី​ ​ស្រះ​បោក្ខរណី​ក្តី​ ​ភិក្ខុនី​នោះ​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​
 [​២៩៦​]​ ​ត្រង់​ពាក្យ​ថា​ ​ភិក្ខុនី​ណាមួយ​ ​មាន​សេចក្តី​អធិប្បាយ​ក្នុង​សិក្ខាបទ​ទី១នៃ​បារាជិក​កណ្ឌ​រួចហើយ​។​ ​ដែល​ហៅថា​ ​ដំណាក់​ក្រសាល​របស់​ស្តេច​ ​បាន​ដល់​ដំណាក់​ដែលគេ​សាង​ដើម្បី​ក្រសាល​សប្បាយ​ដល់​ស្តេច​នៅក្នុង​កន្លែងណា​មួយ​។​ ​ដែល​ហៅថា​ ​រោង​ដ៏​វិចិត្រ​ ​បាន​ដល់​រោង​ដែលគេ​សាង​ដើម្បី​លេងសប្បាយ​ដល់​មនុស្ស​ទាំងឡាយ​នៅក្នុង​កន្លែងណា​មួយ​។​ ​ដែល​ហៅថា​ ​សួន​ ​បាន​ដល់​សួន​ដែលគេ​សាង​ដើម្បី​លេងសប្បាយ​ដល់​មនុស្ស​ទាំងឡាយ​ក្នុង​កន្លែងណា​មួយ​។​ ​ដែល​ហៅថា​ ​ឧទ្យាន​ ​បាន​ដល់​ឧទ្យាន​ដែលគេ​សាង​ដើម្បី​លេងសប្បាយ​ដល់​មនុស្ស​ទាំងឡាយ​ក្នុង​ទីណា​មួយ​។​ ​ដែល​ហៅថា​ ​ស្រះ​បោក្ខរណី​ ​បាន​ដល់​ស្រះ​បោក្ខរណី​ដែលគេ​
ថយ | ទំព័រទី ២៦៤ | បន្ទាប់
ID: 636791253550506585
ទៅកាន់ទំព័រ៖