ព្រះត្រៃបិដក ភាគ ០៥

សាង​ដើម្បី​លេងសប្បាយ​ដល់​មនុស្ស​ទាំងឡាយ​ក្នុង​កន្លែងណា​មួយ​។​ ​ភិក្ខុនី​ទៅ​ដើម្បី​មើល​ ​ត្រូវអាបត្តិ​ទុក្កដ​ ​ឈរ​មើលក្នុង​ទីណា​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យក្នុង​ទីនោះ​។​ ​ភិក្ខុនី​លះបង់​ឧបចារ​មើល​ ​ហើយ​មើល​រឿយ​ៗ​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​ភិក្ខុនី​ទៅ​ដើម្បី​មើល​កន្លែងណា​តែ​មួយ​ៗ​ ​ត្រូវអាបត្តិ​ទុក្កដ​ ​(​មួយ​ៗ​)​ ​ឈរ​មើលក្នុង​ទីណា​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យក្នុង​ទីនោះ​។​ ​លះបង់​ឧបចារ​មើល​ហើយ​មើ​លញយៗ​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​
 ​[​២៩៧​]​ ​វារៈ​ដែល​មិន​ត្រូវអាបត្តិ​ ​(​ក្នុង​សិក្ខាបទ​នេះ​មាន៦យ៉ាង​)​ ​គឺ​ភិក្ខុនី​ឈរ​ក្នុង​អារាម​ហើយ​មើល១​ ​ភិក្ខុនី​កំពុង​ដើរទៅ​ក្តី​ ​ដើរមក​ក្តី​ឃើញ១​ ​កាលបើ​មាន​កិច្ច​ ​ភិក្ខុនី​ទៅ​ហើយ​ឃើញ១​ ​ភិក្ខុនី​មាន​សេចក្តី​អន្តរាយ១​ ​ភិក្ខុនី​ឆ្កួត១​ ​ភិក្ខុនី​ជា​ខាងដើម​បញ្ញត្តិ១​។​

​ចិ​ត្តា​គារវ​គ្គ​ ​សិក្ខាបទ​ទី២​


 ​[​២៩៨​]​ ​សម័យ​នោះ​ ​ព្រះពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ ​គង់​ក្នុង​ជេតវនារាម​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ទៀប​ក្រុង​សាវត្ថី​។​ ​គ្រានោះ​ឯង​ ​ភិក្ខុនី​ទាំងឡាយ​ប្រើប្រាស់​អាសន្ទិ​(​១​)​ ​ខ្លះ​ ​បល្លង្ក​(​២​)​ ​ខ្លះ​។​ ​មនុស្ស​ទាំងឡាយ​ដើរទៅ​កាន់​
​(​១​)​ ​ជើងម៉ា៤ជ្រុង​ ​ដែល​អង្គុយ​បានតែ​ម្នាក់​ ​ក្នុង​អដ្ឋកថា​ ​ថា​ ​បាន​ដល់​អាសនៈ​កន្លង​ហួសប្រមាណ​។​ ​(​២​)​ ​គ្រែ​វិចិត្រ​ដោយ​សត្វ​សាហាវ​
ថយ | ទំព័រទី ២៦៥ | បន្ទាប់
ID: 636791254198073723
ទៅកាន់ទំព័រ៖