ព្រះត្រៃបិដក ភាគ ០៥

អស់​វារៈ​ជា​គំរប់​ពីរ​ដង​ផង​ ​ត្រូវ​និយាយ​អស់​វារៈ​ជា​គំរប់​បីដង​ផង​។​ ​បើ​ភិក្ខុនី​នោះ​លះបង់​បាន​ ​ការ​លះបង់​បាន​នេះ​ ​ជាការល្អ​ ​បើ​លះបង់​មិនបានទេ​ ​ត្រូវអាបត្តិ​ទុក្កដ​។​
 [​២១​]​ ​ភិក្ខុនី​នោះ​ ​ត្រូវ​ភិក្ខុនី​ទាំងឡាយ​សូ​ត្រ​សម​នុ​ភា​សន​វិធី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សង្ឃ​ត្រូវ​សូ​ត្រ​សម​នុ​ភា​សន​វិធី​ ​(​ចំពោះ​ភិក្ខុនី​ឈ្មោះ​នោះ​)​ ​យ៉ាងនេះ​។​ ​ភិក្ខុនី​ដែល​ឆ្លាស​ប្រតិពល​ ​ត្រូវ​ផ្តៀង​សង្ឃ​ឲ្យដឹង​ថា​ ​បពិត្រ​លោកម្ចាស់​ ​សូម​ព្រះសង្ឃ​ស្តាប់​ខ្ញុំ​ ​ភិក្ខុនី​នេះ​ឈ្មោះ​នេះ​ប្រព្រឹត្ត​តាម​ភិក្ខុ​នោះ​ដែល​សង្ឃ​ព្រមព្រៀង​គ្នា​លើក​វត្ត​ ​តាម​ធម៌​ ​តាម​វិន័យ​ ​តាម​ពាក្យ​ប្រៀនប្រដៅ​របស់​ព្រះ​សាស្តា​ ​ជា​ភិក្ខុ​មិន​អើពើ​ ​សង្ឃ​ជួយ​ជ្រោមជ្រែង​មិនបាន​ ​មិន​មានការ​រួបរួម​ជាមួយនឹង​សង្ឃ​ ​ភិក្ខុនី​នោះ​មិន​លះបង់​វត្ថុ​នោះ​ទេ​។​ ​បើ​កម្ម​មានកាល​គួរ​ដល់​សង្ឃ​ហើយ​ ​សង្ឃ​ត្រូវ​សូ​ត្រ​សម​នុ​ភា​សន​វិធី​ចំពោះ​ភិក្ខុនី​ឈ្មោះ​នេះ​ ​ដើម្បីឲ្យ​លះបង់​វត្ថុ​នោះ​ចេញ​។​ ​នេះ​ជាញ​ត្តិ​។​ ​បពិត្រ​ព្រះភិក្ខុ​នី​សង្ឃ​ជា​ម្ចាស់​ ​សូម​ព្រះសង្ឃ​ស្តាប់​ខ្ញុំ​ ​ភិក្ខុនី​នេះ​ឈ្មោះ​នេះ​ប្រព្រឹត្ត​តាម​ភិក្ខុ​ដែល​សង្ឃ​ព្រមព្រៀង​គ្នា​លើក​វត្ត​តាម​ធម៌​ ​តាម​វិន័យ​ ​តាម​ពាក្យ​ប្រៀនប្រដៅ​របស់​ព្រះ​សាស្តា​ ​ជា​ភិក្ខុ​មិន​អើពើ​ ​សង្ឃ​ជួយ​ជ្រោមជ្រែង​មិនបាន​ ​មិន​មានការ​រួបរួម​ជាមួយនឹង​សង្ឃ​ ​ភិក្ខុនី​នោះ​មិន​លះបង់​វត្ថុ​នោះ​ទេ​។​ ​ឥឡូវនេះ​ ​សង្ឃ​សូ​ត្រ​សម​នុ​ភា​សន​វិធី​ចំពោះ​ភិក្ខុនី​ឈ្មោះ​នេះ​ ​ដើម្បីឲ្យ​លះបង់​វត្ថុ​នោះ​
ថយ | ទំព័រទី ២៧ | បន្ទាប់
ID: 636790999157239571
ទៅកាន់ទំព័រ៖