ព្រះត្រៃបិដក ភាគ ០៥

ភិក្ខុនី​ទាំងឡាយ​ ​ចូរ​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុនី​ណាមួយ​ ​ធ្វើការ​បម្រើ​គ្រហស្ថ​ ​ភិក្ខុនី​នោះ​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​
 [​៣០៥​]​ ​ត្រង់​ពាក្យ​ថា​ ​ភិក្ខុនី​ណាមួយ​ ​មាន​សេចក្តី​អធិប្បាយ​ក្នុង​សិក្ខាបទ​ទី១នៃ​បារាជិក​កណ្ឌ​រួចហើយ​។​ ​ដែល​ឈ្មោះថា​ ​ការ​ខ្វល់ខ្វាយ​បម្រើ​គ្រហស្ថ​ ​គឺ​ភិក្ខុនី​ចំអិន​បបរ​ក្តី​ ​បាយ​ក្តី​ ​ខាទនីយ​ក្តី​ ​លាង​សាដក​ក្តី​ ​សំពត់​ឈ្នួត​ក្តី​ ​ដើម្បី​បុគ្គល​ដែល​នៅ​គ្រប់គ្រង​ផ្ទះ​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​
 [​៣០៦​]​ ​វារៈ​ដែល​មិន​ត្រូវអាបត្តិ​ ​(​ក្នុង​សិក្ខាបទ​នេះ​មាន៥យ៉ាង​)​ ​គឺ​ភិក្ខុនី​ជួយ​ចម្អិន​ទឹក​បបរ​ក្តី​ ​សង្ឃភត្ត​ក្តី​ ​ដើម្បី​សង្ឃ១​ ​ភិក្ខុនី​ជួយ​គ្រហស្ថ​ក្នុង​ការ​បូជា​ចេតិយ១​ ​ភិក្ខុនី​ចម្អិន​បបរ​ក្តី​ ​បាយ​ក្តី​ ​ខាទនីយ​ក្តី​ ​លាង​សាដក​ក្តី​ ​សំពត់​ឈ្នួត​ក្តី​ ​ដើម្បី​វេយ្យាវច្ចករ​របស់​ខ្លួន១​ ​ភិក្ខុនី​ឆ្កួត១​ ​ភិក្ខុនី​ជា​ខាងដើម​បញ្ញត្តិ១​។​

​ចិ​ត្តា​គារវ​គ្គ​ ​សិក្ខាបទ​ទី៥​


 ​[​៣០៧​]​ ​សម័យ​នោះ​ ​ព្រះពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ ​គង់​ក្នុង​ជេតវនារាម​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ទៀប​ក្រុង​សាវត្ថី​។​ ​គ្រានោះ​ឯង​ ​ភិក្ខុនី១រូប​ ​ចូល​ទៅ​រក​ថុល្ល​នន្ទា​ភិក្ខុនី​ ​ហើយ​បាន​និយាយ​ពាក្យ​នេះ​ថា​ ​នែនាង​ម្ចាស់​ ​
ថយ | ទំព័រទី ២៧០ | បន្ទាប់
ID: 636791256182385268
ទៅកាន់ទំព័រ៖