ព្រះត្រៃបិដក ភាគ ០៥

អារាម​វគ្គ​ ​សិក្ខាបទ​ទី៣​


 ​[​៣៣៨​]​ ​សម័យ​នោះ​ ​ព្រះពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ ​គង់​ក្នុង​ជេតវនារាម​ ​របស់​អនាថ​បិ​ណ្ឌិ​សេដ្ឋី​ ​ទៀប​ក្រុង​សាវត្ថី​។​ ​គ្រានោះ​ឯង​ ​ចណ្ឌ​កា​លី​ភិក្ខុនី​ ​ជា​អ្នកធ្វើ​សេចក្តី​បង្កហេតុ​ ​ធ្វើ​សេចក្តី​ឈ្លោះ​ ​ធ្វើ​សេចក្តី​ទាស់ទែង​ ​ធ្វើ​តិរច្ឆានកថា​ ​បង្កើត​អធិករណ៍​ក្នុង​សង្ឃ​។​ ​កាល​សង្ឃ​កំពុង​ធ្វើ​កម្ម​ដល់​ចណ្ឌ​កា​លី​ភិក្ខុនី​នោះ​ ​ថុល្ល​នន្ទា​ភិក្ខុនី​ក៏​ហាមឃាត់​។​ ​
 [​៣៣៩​]​ ​គ្រានោះ​ឯង​ ​ថុល្ល​នន្ទា​ភិក្ខុនី​ ​បាន​ទៅកាន់​ស្រុក​តូច​ ​(​មួយ​)​ ​ដោយ​កិច្ច​នីមួយ​។​ ​ទើប​ភិក្ខុនី​សង្ឃ​ដឹង​ថា​ ​ថុល្ល​នន្ទា​ភិក្ខុនី​ចៀសចេញ​ទៅ​ហើយ​ ​ក៏​លើក​វត្ត​ចំពោះ​ចណ្ឌ​កា​លី​ភិក្ខុនី​ ​ព្រោះ​សេចក្តី​មិនឃើញ​អាបត្តិ​។​ ​ថុល្ល​នន្ទា​ភិក្ខុនី​សម្រេច​កិច្ច​នោះ​ក្នុង​ស្រុក​តូច​ហើយ​ ​ក៏​ត្រឡប់​មក​ក្រុង​សាវត្ថី​វិញទៀត​។​ ​ចណ្ឌ​កា​លី​ភិក្ខុនី​ ​កាល​ដែល​ថុល្ល​នន្ទា​ភិក្ខុនី​មក​ ​ក៏​មិន​ក្រាល​អាសនៈ​ ​មិន​ដម្កល់​ទឹក​លាង​ជើង​ ​តាំង​រងជើង​ ​ជ្រញ់​កល់​ជើង​ ​មិន​ក្រោក​ទទួល​
ថយ | ទំព័រទី ២៩៤ | បន្ទាប់
ID: 636791265641405930
ទៅកាន់ទំព័រ៖