ព្រះត្រៃបិដក ភាគ ០៥

អារាម​វគ្គ​ ​សិក្ខាបទ​ទី៤​


 [​៣៤២​]​ ​សម័យ​នោះ​ ​ព្រះពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ ​គង់​ក្នុង​ជេតវនារាម​ ​របស់​អនាថ​បិ​ណ្ឌិ​សេដ្ឋី​ ​ទៀប​ក្រុង​សាវត្ថី​។​ ​គ្រានោះ​ឯង​ ​មាន​ព្រាហ្មណ៍​ម្នាក់​និមន្ត​ពួក​ភិក្ខុនី​ឲ្យ​ឆាន់​។​ ​ពួក​ភិក្ខុនី​ឆាន់​ហើយ​ ​ហាម​ភត្ត​ហើយ​ ​ក៏​ទៅកាន់​ត្រកូល​ជា​ញាតិ​ទាំងឡាយ​ ​ហើយ​ភិក្ខុនី​ពួក​ខ្លះ​ឆាន់​ ​(​ទៀត​)​ ​ពួក​ខ្លះ​ ​(​គ្រាន់តែ​)​ ​នាំ​យក​បិណ្ឌបាត​ទៅ​។​ ​គ្រានោះ​ឯង​ ​ព្រាហ្មណ៍​នោះ​បាន​និយាយ​ពាក្យ​នេះ​នឹង​ពួក​មនុស្ស​ដែល​ស្និទ្ធស្នាល​ថា​ ​នែអ្នក​ម្ចាស់​ទាំងឡាយ​ ​ខ្ញុំ​បាន​ប្រគេន​ចង្ហាន់​ពួក​ភិក្ខុនី​ឲ្យ​ឆាន់​បរិបូណ៌​ហើយ​ ​ចូរ​អ្នក​ទាំងឡាយ​មក​ចុះ​ ​ខ្ញុំ​នឹង​ឲ្យ​អ្នករាល់គ្នា​ឆ្អែត​ស្កប់ស្កល់​ទៀត​។​ ​ពួក​មនុស្ស​ទាំងនោះ​ ​បាន​និយាយ​ពាក្យ​យ៉ាងនេះ​ថា​ ​នែអ្នក​ម្ចាស់​ ​អ្នក​នឹង​ឲ្យ​ពួក​យើង​ឆ្អែត​ស្កប់ស្កល់​ដូចម្តេច​ ​ពួក​ភិក្ខុនី​ឯណា​ដែល​អ្នក​និមន្ត​ ​ពួក​ភិក្ខុនី​នោះ​ ​មក​ផ្ទះ​អស់​យើង​ហើយ​ ​ពួក​ខ្លះ​ក៏​ឆាន់​ ​ពួក​ខ្លះ​ក៏​នាំ​យក​ចង្ហាន់​បិណ្ឌបាត​ទៅ​ហើយ​។​ ​ទើប​ព្រាហ្មណ៍​នោះ​ពោលទោស​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ពួក​ភិក្ខុនី​មិន​សមបី​នឹង​ឆាន់​ក្នុង​ផ្ទះ​យើង​រួចហើយ​ ​(​ទៅ​)​ ​ឆាន់​ក្នុង​ផ្ទះ​ដទៃ​ ​(​ទៀត​)​សោះ​ ​ហាក់ដូចជា​ខ្ញុំ​មិន​អាច​ឲ្យ​ ​(​លោក​ឆាន់​)​ ​ដរាបដល់​ឆ្អែត​បាន​។​ ​ភិក្ខុនី​ទាំងឡាយ​បានឮ​ព្រាហ្មណ៍​
ថយ | ទំព័រទី ២៩៧ | បន្ទាប់
ID: 636791266614575642
ទៅកាន់ទំព័រ៖