ព្រះត្រៃបិដក ភាគ ០៥
[៣៤៥] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៧យ៉ាង) គឺភិក្ខុនីដែលគេមិននិមន្ត១ ភិក្ខុនីមិនបានហាមភត្ត១ ភិក្ខុនីផឹកបបរ១ ភិក្ខុនីប្រាប់ម្ចាស់ទាន ហើយទើបបរិភោគ១ កាលបើមានបច្ច័យ (មានហេតុ) ភិក្ខុនីបរិភោគយាមកាលិក សត្តាហកាលិក និងយាវជីវិក១ ភិក្ខុនីឆ្កួត១ ភិក្ខុនីជាខាងដើមបញ្ញត្តិ១។
អារាមវគ្គ សិក្ខាបទទី៥
[៣៤៦] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ គង់ក្នុងជេតវនារាម របស់អនាថបិណ្ឌិសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង ភិក្ខុ១រូបត្រេចទៅបិណ្ឌបាតតាមច្រកតូច១ ក្នុងក្រុងសាវត្ថី ចូលទៅរកត្រកូល១ លុះចូលទៅដល់ហើយ ក៏អង្គុយលើអាសនៈ ដែលគេក្រាលទុកហើយ។ លំដាប់នោះឯង ពួកមនុស្សទាំងនោះឲ្យភិក្ខុនីនោះឆាន់ ហើយបាននិយាយពាក្យនេះថា បពិត្រលោកម្ចាស់ ភិក្ខុនីទាំងឡាយ សូម្បីដទៃក៏និមន្តមកចុះ។ ទើបភិក្ខុនីនោះគិតថា ធ្វើដូចម្តេច កុំឲ្យភិក្ខុនីទាំងឡាយដទៃមកបានដូច្នេះ ហើយក៏ចូលទៅរកភិក្ខុនីទាំងឡាយ រួចបាននិយាយពាក្យនេះថា នែនាងម្ចាស់ ក្នុងទីឯណោះ មានឆ្កែសាហាវ មានគោកាច មានកន្លែងផុត
ID: 636791267639235444
ទៅកាន់ទំព័រ៖