ព្រះត្រៃបិដក ភាគ ០៥

នាង​ទាំងឡាយ​កុំទៅ​ក្នុង​ទីនោះ​ឡើយ​។​ ​ភិក្ខុនី១រូប​ទៀត​ត្រេច​ទៅ​បិណ្ឌបាត​ក្នុង​ច្រក​តូច​នោះ​ ​ចូល​ទៅ​រក​ត្រកូល​នោះ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​អង្គុយ​លើ​អាសនៈ​ដែលគេ​តាំង​ទុក​ហើយ​។​ ​ទើប​មនុស្ស​ទាំងឡាយ​នោះ​ឲ្យ​ភិក្ខុនី​នោះ​ឆាន់​ ​ហើយ​បាន​និយាយ​ពាក្យ​នេះ​ថា​ ​បពិត្រ​លោកម្ចាស់​ ​ហេតុអ្វី​ក៏​ភិក្ខុនី​ទាំងឡាយ​មិន​មក​។​ ​ទើប​ភិក្ខុនី​នោះ​ប្រាប់​ដំណើរ​នុ៎ះ​ដល់​មនុស្ស​ទាំងនោះ​។​ ​មនុស្ស​ទាំងឡាយ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ភិក្ខុនី​មិនសមបើ​នឹង​ប្រព្រឹត្ត​កំណាញ់​ត្រកូល​សោះ​។​បេ​។​ ​ទ្រង់​ត្រាស់​សួរ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឮថា​ ​ភិក្ខុនី​ប្រព្រឹត្ត​កំណាញ់​ត្រកូល​ ​ពិតមែន​ឬ​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​ថា​ ​បពិត្រ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ពិតមែន​។​ ​ព្រះពុទ្ធ​ដ៏​មានជោគ​ ​ទ្រង់​បន្ទោស​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុនី​ ​មិន​គួរបើ​នឹង​ប្រព្រឹត្ត​កំណាញ់​ត្រកូល​ទេ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អំពើ​នេះ​មិនមែន​នាំឲ្យ​ជ្រះថ្លា​ដល់​ពួក​ជន​ដែល​មិនទាន់​ជ្រះថ្លា​ទេ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុនី​ទាំងឡាយ​ ​ចូរ​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុនី​ណាមួយ​ ​មាន​សេចក្តី​កំណាញ់​ត្រកូល​ ​ភិក្ខុនី​នោះ​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​
ថយ | ទំព័រទី ៣០១ | បន្ទាប់
ID: 636791267920201939
ទៅកាន់ទំព័រ៖