ព្រះត្រៃបិដក ភាគ ០៥
[៣៤៧] ត្រង់ពាក្យថា ភិក្ខុនីណាមួយ មានសេចក្តីអធិប្បាយក្នុងសិក្ខាបទទី១នៃបារាជិកកណ្ឌរួចហើយ។ ដែលហៅថា ត្រកូល បានដល់ត្រកូល៤យ៉ាង គឺត្រកូលក្សត្រ១ ត្រកូលព្រាហ្មណ៍១ ត្រកូលអ្នកជំនួញ អ្នកធ្វើស្រែ ធ្វើចំការ១ ត្រកូលអ្នកស៊ីឈ្នួល១។ ពាក្យថា មានសេចក្តីកំណាញ់ គឺភិក្ខុនីពោលទោសត្រកូលក្នុងសំណាក់ភិក្ខុនីទាំងឡាយ ដោយគិតថា ធ្វើដូចម្តេចកុំឲ្យភិក្ខុនីទាំងឡាយមកបានដូច្នេះ ត្រូវអាបត្តិបាចិត្តិយ។ ឬភិក្ខុនីពោលទោសភិក្ខុនីទាំងឡាយក្នុងសំណាក់ត្រកូល ក៏ត្រូវអាបត្តិបាចិត្តិយ។
[៣៤៨] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៤យ៉ាង) គឺភិក្ខុនីមិនប្រព្រឹត្តកំណាញ់១ ភិក្ខុនីប្រាប់ទោសដែលមានពិត១ ភិក្ខុនីឆ្កួត១ ភិក្ខុនីជាខាងដើមបញ្ញត្តិ១។
អារាមវគ្គ សិក្ខាបទទី៦
[៣៤៩] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ គង់ក្នុងជេតវនារាម របស់អនាថបិណ្ឌិសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង ភិក្ខុនីច្រើនរូបនៅចាំវស្សាក្នុងអាវាសដែលតាំងនៅក្នុងស្រុកក្រៅ ហើយបានទៅកាន់ក្រុងសាវត្ថី។ ភិក្ខុនីទាំងឡាយ (ឯទៀត) បាននិយាយពាក្យនេះនឹង
ID: 636791268367474725
ទៅកាន់ទំព័រ៖