ព្រះត្រៃបិដក ភាគ ០៥

 [​៣៥៣​]​ ​ត្រង់​ពាក្យ​ថា​ ​ភិក្ខុនី​ណាមួយ​ ​មាន​សេចក្តី​អធិប្បាយ​ក្នុង​សិក្ខាបទ​ទី១នៃ​បារាជិក​កណ្ឌ​រួចហើយ​។​ ​ភិក្ខុនី​នៅ​អស់​ត្រ័យ​មាស​ខាងដើម​ក្តី​ ​អស់​ត្រ័យ​មាស​ខាងចុង​ក្តី​ ​ឈ្មោះថា​ ​នៅចាំ​វស្សា​ហើយ​។​ ​ភិក្ខុនី​គ្រាន់តែ​ដាក់ធុរៈ​ថា​ ​អញ​នឹង​មិន​បវារណា​នឹង​ឧភតោ​សង្ឃ​ ​ដោយស្ថាន​បី​យ៉ាង​ ​គឺ​ដោយ​ឃើញ​ក្តី​ ​ដោយ​ឮ​ក្តី​ ​ដោយ​រង្កៀស​ក្តី​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​
 ​[​៣៥៤​]​ ​វារៈ​ដែល​មិន​ត្រូវអាបត្តិ​ ​(​ក្នុង​សិក្ខាបទ​នេះ​មាន៥យ៉ាង​)​ ​គឺ​ភិក្ខុនី​មាន​សេចក្តី​អន្តរាយ​ ​ហើយ​ស្វែងរក​ ​(​ឧភតោ​សង្ឃ​)​មិនបាន១​ ​ភិក្ខុនី​ឈឺ១​ ​ភិក្ខុនី​មាន​សេចក្តី​អន្តរាយ១​ ​ភិក្ខុនី​ឆ្កួត១​ ​ភិក្ខុនី​ជា​ខាងដើម​បញ្ញត្តិ១​។​

​អារាម​វគ្គ​ ​សិក្ខាបទ​ទី៨​


 ​[​៣៥៥​]​ ​សម័យ​នោះ​ ​ព្រះពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ ​គង់​ក្នុង​និគ្រោធារាម​ ​ទៀប​ក្រុង​កបិលពស្តុ​ ​ក្នុង​ដែន​សក្កៈ​។​ ​គ្រានោះ​ឯង​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ ​ចូល​ទៅកាន់​លំនៅ​ភិក្ខុនី​ ​ហើយ​ទូន្មាន​ពួក​ឆ​ព្វ​គ្គិ​យា​ភិក្ខុនី​។​ ​ភិក្ខុនី​ទាំងឡាយ​ ​បាន​និយាយ​ពាក្យ​នេះ​នឹង​ពួក​ឆ​ព្វ​គ្គិ​យា​ភិក្ខុនី​ថា​ ​នែ​លោកម្ចាស់​ទាំងឡាយ​ ​ចូរ​លោក​ទាំងឡាយ​មក​ ​ពួក​យើង​នឹង​ទៅ​ ​(​ស្តាប់​)​ ​ឱវាទ​។​ ​
ថយ | ទំព័រទី ៣០៦ | បន្ទាប់
ID: 636791270062507707
ទៅកាន់ទំព័រ៖