ព្រះត្រៃបិដក ភាគ ០៥

ទាំងឡាយ​ ​មិន​គួរបើ​នឹង​មិន​សួរ​ឧបោសថ​ផង​ ​មិន​សូម​ឱវាទ​ផង​ទេ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អំពើ​នេះ​មិនមែន​នាំឲ្យ​ជ្រះថ្លា​ដល់​ពួក​ជន​ ​ដែល​មិនទាន់​ជ្រះថ្លា​ទេ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុនី​ទាំងឡាយ​ ​ចូរ​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុនី​ត្រូវ​ប្រាថ្នា​ធម៌​ពីរ​យ៉ាង​អំពី​ភិក្ខុសង្ឃ​ ​គឺ​សួរ​ឧបោសថ១​ ​ចូល​ទៅ​ទទួល​ឱវាទ១​ ​រាល់​ៗ​កន្លះ​ខែ​ ​កាល​ភិក្ខុនី​ឲ្យ​កន្លង​កន្លះ​ខែ​នោះ​ទៅ​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​
 [​៣៥៩​]​ ​ត្រង់​ពាក្យ​ថា​ ​រាល់​ៗ​កន្លះ​ខែ​ ​គឺ​គ្រប់​ថ្ងៃឧបោសថ​។​ ​ឧបោសថ​ពីរ​យ៉ាង​ ​គឺ​ឧបោសថ​ក្នុង​តិថី​ទី១៤មួយ​ ​ឧបោសថ​ក្នុង​តិថី​ទី១៥មួយ​ ​ឈ្មោះថា​ ​ថ្ងៃឧបោសថ​។​ ​គរុ​ធម៌​ទាំង៨​ ​ឈ្មោះថា​ឱវាទ​។​ ​ភិក្ខុនី​គ្រាន់តែ​ដាក់ធុរៈ​ថា​ ​អញ​នឹង​មិន​សួរ​ឧបោសថ​ក្តី​ ​មិន​សូម​ឱវាទ​ក្តី​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​
 [​៣៦០​]​ ​វារៈ​ដែល​មិន​ត្រូវអាបត្តិ​ ​(​ក្នុង​សិក្ខាបទ​នេះ​មាន៥យ៉ាង​)​ ​គឺ​ភិក្ខុនី​មាន​សេចក្តី​អន្តរាយ​ ​ហើយ​ស្វែងរក​ភិក្ខុនី​ជា​គំរប់​ពីរ​មិនបាន១​ ​ភិក្ខុនី​ឈឺ១​ ​ភិក្ខុនី​មាន​សេចក្តី​អន្តរាយ១​ ​ភិក្ខុនី​ឆ្កួត១​ ​ភិក្ខុនី​ជា​ខាងដើម​បញ្ញត្តិ១​។​
ថយ | ទំព័រទី ៣០៩ | បន្ទាប់
ID: 636791271211353729
ទៅកាន់ទំព័រ៖