ព្រះត្រៃបិដក ភាគ ០៥

មានតម្រេក​ ​ត្រេកអរ​នឹង​ការ​ចាប់ដៃ​ខ្លះ​ ​ត្រេកអរ​នឹង​ការ​ចាប់​ជាយ​សង្ឃាដី​ខ្លះ​ ​របស់​បុរស​បុគ្គល​ដែល​ត្រេកត្រអាល​ឈរ​ជាមួយ​ខ្លះ​ ​ចរចា​ជាមួយ​ខ្លះ​ ​ទៅកាន់​ទី​សង្កេត​ខ្លះ​ ​ត្រេកអរ​នឹង​ប្រុស​ដើរចូលមកជិត​ខ្លះ​ ​ចូល​ទៅកាន់​ទី​កំបាំង​ខ្លះ​ ​ពិចារណា​កាយ​ដើម្បី​អសទ្ធម្ម​នោះ​ខ្លះ​ ​ដើម្បីនឹង​សេព​អសទ្ធម្ម​នុ៎ះ​ ​ពិតមែន​ឬ​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​ថា​ ​បពិត្រ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ពិតមែន​។​ ​ព្រះពុទ្ធ​ដ៏​មានជោគ​ ​ទ្រង់​បន្ទោស​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឆ​ព្វ​គ្គិ​យា​ភិក្ខុនី​ទាំងឡាយ​មានតម្រេក​ ​មិន​គួរ​នឹង​ត្រេកអរ​នឹង​ការ​ចាប់ដៃ​ខ្លះ​ ​ត្រេកអរ​នឹង​ការ​ចាប់​ជាយ​សង្ឃាដី​ខ្លះ​ ​របស់​បុរស​បុគ្គល​ដែល​មានតម្រេក​ឈរ​ជាមួយ​ខ្លះ​ ​ចរចា​ជាមួយ​ខ្លះ​ ​ទៅកាន់​ទី​សង្កេត​ខ្លះ​ ​ត្រេកអរ​នឹង​ប្រុស​ដើរចូលមកជិត​ខ្លះ​ ​ចូល​ទៅកាន់​ទី​កំបាំង​ខ្លះ​ ​ពិចារណា​កាយ​ដើម្បី​អសទ្ធម្ម​នោះ​ខ្លះ​ ​ដើម្បីនឹង​សេព​អសទ្ធម្ម​នុ៎ះ​ទេ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អំពើ​នេះ​មិនមែន​នាំឲ្យ​ជ្រះថ្លា​ដល់​ជន​ទាំងឡាយ​ដែល​មិនទាន់​ជ្រះថ្លា​ទេ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចូរ​ភិក្ខុនី​ទាំងឡាយ​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុនី​ណាមួយ​មានតម្រេក​ ​ហើយ​ត្រេកអរ​នឹង​ការ​ចាប់ដៃ​ក្តី​ ​ត្រេកអរ​នឹង​ការ​ចាប់​ជាយ​សង្ឃាដី​ក្តី​ ​របស់​បុរស​បុគ្គល​ដែល​មានតម្រេក​
ថយ | ទំព័រទី ៣១ | បន្ទាប់
ID: 636791001193246024
ទៅកាន់ទំព័រ៖