ព្រះត្រៃបិដក ភាគ ០៥
អារាមវគ្គ សិក្ខាបទទី១០
[៣៦១] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ គង់ក្នុងជេតវនារាម របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង ភិក្ខុនី១រូប តែម្នាក់នឹងម្នាក់ជាមួយនឹងបុរស ឲ្យគេទំលាយពក ឬបូសដែលកើតត្រង់កាយខាងក្រោម។ គ្រានោះឯង បុរសនោះព្យាយាមដើម្បីប្រទូស្តនឹងភិក្ខុនីនោះ។ ភិក្ខុនីនោះបានធ្វើសម្រែកខ្លំាង។ ភិក្ខុនីទាំងឡាយក៏ស្ទុះចូលទៅ ហើយនិយាយពាក្យនេះនឹងភិក្ខុនីនោះថា នែលោកម្ចាស់ ហេតុអ្វីក៏នាងធ្វើសម្រែកខ្លំាងម្ល៉េះ។ ទើបភិក្ខុនីនោះប្រាប់ដំណើរនុ៎ះដល់ភិក្ខុនីទាំងឡាយ។ ភិក្ខុនីទាំងឡាយណា មានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុនីទាំងឡាយនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុនីតែម្នាក់នឹងម្នាក់ជាមួយនឹងបុរស មិនសមបើ នឹងឲ្យទំលាយពក ឬបូសដែលកើតត្រង់កាយខាងក្រោមសោះ។បេ។ ព្រះអង្គទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថា ភិក្ខុនីតែម្នាក់នឹងម្នាក់ ជាមួយនឹងបុរសឲ្យទំលាយពក ឬបូសដែលកើតត្រង់កាយខាងក្រោម ពិតមែនឬ។ ភិក្ខុទាំងឡាយក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធដ៏មានជោគ ទ្រង់បន្ទោសថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីតែម្នាក់នឹងម្នាក់ ជាមួយនឹងបុរស
ID: 636791271568760357
ទៅកាន់ទំព័រ៖