ព្រះត្រៃបិដក ភាគ ០៥

មិន​គួរបើ​នឹង​ឲ្យ​ទំ​លាយ​ពក​ ​ឬ​បូស​ដែល​កើត​ត្រង់​កាយ​ខាងក្រោម​ទេ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អំពើ​នេះ​មិនមែន​នាំឲ្យ​ជ្រះថ្លា​ដល់​ពួក​ជន​ ​ដែល​មិនទាន់​ជ្រះថ្លា​ទេ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចូរ​ភិក្ខុនី​ទាំងឡាយ​ ​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុនី​ណាមួយ​មិនបាន​ប្រាប់​សង្ឃ​ក្តី​ ​គណៈ​ក្តី​ ​ហើយ​តែម្នាក់​នឹង​ម្នាក់​ជាមួយនឹង​បុរស​ឲ្យ​ទំ​លាយ​ក្តី​ ​វះ​ក្តី​ ​លាង​ក្តី​ ​លាប​ក្តី​ ​ចង​ក្តី​ ​ស្រាយ​ក្តី​ ​នូវ​ពក​ក្តី​ ​របួស​ក្តី​ ​ដែល​កើត​ត្រង់​កាយ​ខាងក្រោម​ ​ភិក្ខុនី​នោះ​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​
 ​[​៣៦២​]​ ​ត្រង់​ពាក្យ​ថា​ ​ភិក្ខុនី​ណាមួយ​ ​មាន​សេចក្តី​អធិប្បាយ​ក្នុង​សិក្ខាបទ​ទី១​ ​នៃ​បារាជិក​កណ្ឌ​រួចហើយ​។​ ​សរីរប្រទេស​ខាងក្រោម​ ​ត្រឹម​ផ្ចិត​ចុះទៅ​ ​ខាងលើ​ ​ត្រឹម​មណ្ឌល​ជង្គង់​ឡើង​មក​ ​ហៅថា​ ​កាយ​ខាងក្រោម​។​ ​ពាក្យ​ថា​ ​កើត​ ​គឺ​កើត​ក្នុង​ទី​ក្រោម​ផ្ចិត​ ​ខាងលើ​មណ្ឌល​ជង្គង់​នោះ​។​ ​ដែល​ហៅថា​ ​ពក​ ​ឬ​បូស​ ​គឺ​ពក​ ​ឬ​បូស​ណាមួយ​។​ ​ដែល​ហៅថា​ ​របួស​ ​គឺ​ដំបៅ​ណាមួយ​។​ ​ពាក្យ​ថា​ ​មិន​ប្រាប់​ ​គឺ​មិន​ពិតទូល​។​ ​ដែល​ហៅថា​ ​សង្ឃ​ ​(​ក្នុង​ទីនេះ​)​ ​សំដៅយក​ភិក្ខុនី​សង្ឃ​។​ ​ដែល​ហៅថា​ ​គណៈ​ ​សំដៅយក​ភិក្ខុនី​ច្រើន​រូប​ ​(​ពីរបី​រូប​)​។​ ​ដែល​ហៅថា​ ​បុរស​ ​គឺ​មនុស្ស​ប្រុស​ដែល​ដឹងក្តី​ ​អាច​ប្រទូស្ត​បាន​ ​មិនមែន​យក្ស​ប្រុស​ ​ប្រេត​ប្រុស​ ​តិរច្ឆាន​ឈ្មោល​ទេ​។​ ​
ថយ | ទំព័រទី ៣១១ | បន្ទាប់
ID: 636791306504757868
ទៅកាន់ទំព័រ៖