ព្រះត្រៃបិដក ភាគ ០៥

គ​ព្ភិ​នី​វគ្គ​ ​សិក្ខាបទ​ទី១​


 [​៣៦៤​]​ ​សម័យ​នោះ​ ​ព្រះពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ ​គង់​ក្នុង​ជេតវនារាម​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ទៀប​ក្រុង​សាវត្ថី​។​ ​សម័យ​នោះ​ឯង​ ​ភិក្ខុនី​ទាំងឡាយ​ឲ្យ​ឧបសម្បទា​ដល់​ស្រី​មានគភ៌​។​ ​ភិក្ខុនី​មានគភ៌​នោះ​ ​ត្រេច​ទៅ​បិណ្ឌបាត​។​ ​មនុស្ស​ទាំងឡាយ​និយាយ​យ៉ាងនេះ​ថា​ ​ចូរ​អ្នក​ទាំងឡាយ​ប្រគេន​ភិក្ខា​ដល់​លោកម្ចាស់​ ​(​ព្រោះ​)​ ​លោកម្ចាស់​មានគភ៌​ធ្ងន់​។​ ​មនុស្ស​ទាំងឡាយ​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ភិក្ខុនី​ទាំងឡាយ​ ​មិនសមបើ​នឹង​ឲ្យ​ឧបសម្បទា​ដល់​ស្រី​មានគភ៌​សោះ​។​ ​ភិក្ខុនី​ទាំងឡាយ​បានឮ​ច្បាស់​នូវ​ពាក្យ​មនុស្ស​ទាំងឡាយ​កំពុង​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ហើយ​។​ ​ភិក្ខុនី​ទាំងឡាយ​ណា​ ​មាន​សេចក្តី​ប្រាថ្នា​តិច​។​បេ​។​ ​ភិក្ខុនី​ទាំងឡាយ​នោះ​ ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ភិក្ខុនី​ទាំងឡាយ​ ​មិនសមបើ​នឹង​ឲ្យ​ឧបសម្បទា​ដល់​ស្រី​មានគភ៌​សោះ​។​បេ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​សួរ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឮថា​ ​ភិក្ខុនី​ទាំងឡាយ​ ​ឲ្យ​ឧបសម្បទា​ដល់​ស្រី​មានគភ៌​ ​ពិតមែន​ឬ​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​ថា​ ​បពិត្រ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ពិតមែន​។​ ​ព្រះពុទ្ធ​ដ៏​មានជោគ​ ​ទ្រង់​បន្ទោស​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុនី​ទាំងឡាយ​ ​មិន​គួរបើ​នឹង​ឲ្យ​ឧបសម្បទា​ដល់​ស្រី​មានគភ៌​ទេ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អំពើ​នេះ​មិនមែន​នាំឲ្យ​ជ្រះថ្លា​ដល់​ពួក​ជន​ ​ដែល​មិន​
ថយ | ទំព័រទី ៣១៣ | បន្ទាប់
ID: 636791307342539343
ទៅកាន់ទំព័រ៖