ព្រះត្រៃបិដក ភាគ ០៥
[៣៦៧] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៤យ៉ាង) គឺ ស្រីមានគភ៌ ភិក្ខុនីសំគាល់ថា មិនមានគភ៌ ហើយឲ្យឧបសម្បទា១ ស្រីមិនមានគភ៌ ភិក្ខុនីសំគាល់ថាមិនមានគភ៌ ហើយឲ្យឧបសម្បទា១ ភិក្ខុនីឆ្កួត១ ភិក្ខុនីធ្វើកន្លងមុនបញ្ញត្តិ១។
គព្ភិនីវគ្គ សិក្ខាបទទី២
[៣៦៨] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ គង់ក្នុងជេតវនារាម របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង ភិក្ខុនីទាំងឡាយ ឲ្យឧបសម្បទាដល់ស្រីមេដោះ។ ភិក្ខុនីនោះ ត្រេចទៅបិណ្ឌបាត។ មនុស្សទាំងឡាយបាននិយាយយ៉ាងនេះថា ចូរអ្នកទាំងឡាយឲ្យភិក្ខាដល់លោកម្ចាស់ (ព្រោះ) លោកម្ចាស់មានគ្នីគ្នា។ មនុស្សទាំងឡាយពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុនីទាំងឡាយ មិនសមបើនឹងឲ្យឧបសម្បទាដល់ស្រីមេដោះសោះ។ ភិក្ខុនីទាំងឡាយបានឮច្បាស់នូវពាក្យមនុស្សទាំងឡាយកំពុងពោលទោស តិះដៀល បន្តុះបង្អាប់ហើយ។ ភិក្ខុនីទាំងឡាយណា មានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុនីទាំងឡាយនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកភិក្ខុនី មិនសមបើនឹងឲ្យឧបសម្បទាដល់ស្រី
ID: 636791308264998965
ទៅកាន់ទំព័រ៖