ព្រះត្រៃបិដក ភាគ ០៥
[៣៧០] ស្រីមេដោះ ភិក្ខុនីសំគាល់ថា ស្រីមេដោះ ហើយឲ្យឧបសម្បទា ត្រូវអាបត្តិបាចិត្តិយ។ ស្រីមេដោះ ភិក្ខុនីសង្ស័យ ហើយឲ្យឧបសម្បទា ត្រូវអាបត្តិទុក្កដ។ ស្រីមេដោះ ភិក្ខុនីសំគាល់ថា មិនមែនស្រីមេដោះ ហើយឲ្យឧបសម្បទា មិនត្រូវអាបត្តិ។ មិនមែនស្រីមេដោះ ភិក្ខុនីសំគាល់ថា ស្រីមេដោះ ត្រូវអាបត្តិទុក្កដ។ មិនមែនស្រីមេដោះ ភិក្ខុនីសង្ស័យ ត្រូវអាបត្តិទុក្កដ។ មិនមែនស្រីមេដោះ ភិក្ខុនីសំគាល់ថា មិនមែនស្រីមេដោះ មិនត្រូវអាបត្តិ។
[៣៧១] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៤យ៉ាង) គឺ ស្រីមេដោះ ភិក្ខុនីសំគាល់ថា មិនមែនស្រីមេដោះ ហើយឲ្យឧបសម្បទា១ មិនមែនស្រីមេដោះ ភិក្ខុនីសំគាល់ថាមិនមែនស្រីមេដោះ ហើយឲ្យឧបសម្បទា១ ភិក្ខុនីឆ្កួត១ ភិក្ខុនីធ្វើកន្លងមុនបញ្ញត្តិ១។
គព្ភិនីវគ្គ សិក្ខាបទទី៣
[៣៧២] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ គង់ក្នុងជេតវនារាម របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង ភិក្ខុនីទាំង
ID: 636791309100520440
ទៅកាន់ទំព័រ៖