ព្រះត្រៃបិដក ភាគ ០៥

ចូរ​ភិក្ខុនី​ទាំងឡាយ​ ​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុនី​ណាមួយ​ ​ឲ្យ​ឧបសម្បទា​ដល់​សិក្ខមានា​ដែល​មិនបាន​សិក្សា​សិក្ខា​ក្នុង​ធម៌​ទាំងឡាយ៦អស់​ពីរ​វស្សា​ ​ភិក្ខុនី​នោះ​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​
 [​៣៧៣​]​ ​ត្រង់​ពាក្យ​ថា​ ​ភិក្ខុនី​ណាមួយ​ ​មាន​សេចក្តី​អធិប្បាយ​ក្នុង​សិក្ខាបទ​ទី១​ ​នៃ​បារាជិក​កណ្ឌ​រួចហើយ​។​ ​ពាក្យ​ថា​ ​អស់​ពីរ​វស្សា​ ​គឺ​អស់​ពីរ​ឆ្នាំ​។​ ​ដែល​ហៅថា​ ​សិក្ខមានា​ ​ដែល​មិនបាន​សិក្សា​សិក្ខា​ ​គឺ​សិក្ខមានា​ដែល​ភិក្ខុនី​មិនបាន​ឲ្យ​សិក្ខា​ក្តី​ ​សិក្ខមានា​ដែល​ភិក្ខុនី​បាន​ឲ្យ​សិក្ខា​ហើយ​ ​តែ​សិក្ខា​នោះ​ដាច់​ទៅ​ក្តី​។​ ​ពាក្យ​ថា​ ​ឲ្យ​ឧបសម្បទា​ ​គឺ​បំបួស​ជា​ភិក្ខុនី​។​ ​ភិក្ខុនី​គិតថា​ ​អញ​នឹង​ឲ្យ​ឧបសម្បទា​ ​ហើយ​ស្វែងរក​គណៈ​ក្តី​ ​អាច​រិនី​ក្តី​ ​បាត្រ​ក្តី​ ​ចីវរ​ក្តី​ ​សន្មត​សីមា​ក្តី​ ​ត្រូវអាបត្តិ​ទុក្កដ​ ​ត្រូវ​ទុក្កដ​ខណៈ​ចប់​ញត្តិ​ ​ត្រូវ​ទុក្កដ​ទាំងឡាយ​ខណៈ​ចប់​កម្មវាចា​ពីរ​ ​ចប់​កម្មវាចា​ ​ឧបជ្ឈាយ៍​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​ ​គណៈ​ ​និង​អាច​រិនី​ត្រូវអាបត្តិ​ទុក្កដ​។​ ​
 [​៣៧៤​]​ ​កម្ម​ប្រកបដោយ​ធម៌​ ​ភិក្ខុនី​សំគាល់​ថា​ ​កម្ម​ប្រកបដោយ​ធម៌​ ​ហើយ​ឲ្យ​(​សិក្ខមានា​)​ ​ឧបសម្បទា​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​កម្ម​ប្រកបដោយ​ធម៌​ ​ភិក្ខុនី​សង្ស័យ​ ​ហើយ​ឲ្យ​ឧបសម្បទា​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​កម្ម​ប្រកបដោយ​ធម៌​ ​ភិក្ខុនី​សំគាល់​ថា​ ​កម្ម​មិន​ប្រកបដោយ​ធម៌​ ​ហើយ​ឲ្យ​ឧបសម្បទា​ ​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​កម្ម​មិន​ប្រកបដោយ​ធម៌​ ​
ថយ | ទំព័រទី ៣២១ | បន្ទាប់
ID: 636791310986623756
ទៅកាន់ទំព័រ៖